ក្នុងនាមជាអតិថិជនម្នាក់ លោកអ្នកអាចត្រូវគេចាត់ទុកជាគោលដៅសម្រាប់សកម្មភាពក្លែងបន្លំ។ លោកអ្នកត្រូវដឹងអំពីប្រភេទនៃការក្លែងបន្លំ និងគម្រោងទុចរិតដែលមាន បន្ទាប់មកផ្ដល់ព័ត៌មាន និងកម្មវិធីរបស់លោកអ្នកដើម្បីការពារខ្លួន និងប្រាក់លោកអ្នកឱ្យបានកាន់តែល្អ។
ការបោកបញ្ឆោត
ការបោកបញ្ឆោតគឺជាគម្រោងទុចរិតដែលអ្នកវាយប្រហារ "បញ្ឆោត" រកព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់លោកអ្នកដោយប្រើអ៊ីមែលដែលអាចអះថា មកពីគ្រឹះស្ថានហិរញ្ញវត្ថុ។ អ៊ីមែលនោះឱ្យអ្នកទទួលផ្ដល់ព័ត៌មានសំខាន់ៗដូចជាឈ្មោះ លេខសម្ងាត់ User ID ឬ PIN ដោយផ្ដល់តំណភ្ជាប់ទៅរកវែបសាយត៍ពិតដែលអាចឱ្យចោរលួចនោះប្រមូលព័ត៌មានលម្អិតសម្រាប់ការប្រើក្លែងបន្លំពេលក្រោយ។
កម្មវិធីមេរោគកុំព្យូទ័រ
អ្នកដែលប្រើអ៊ីនធឺណិតត្រូវដឹងអំពីប្រភេទកម្មវិធីផ្នែកទន់គ្រោះថ្នាក់ដែលមាន។ កម្មវិធីមេរោគចង្រៃគឺជាកម្មវិធីផ្នែកទន់ដែលបង្កើតឡើងដោយអ្នកវាយប្រហារតាមកុំព្យូទ័រដែលមានចេតនាដើម្បីចូល ឬធ្វើឱ្យមានការខូចខាតដល់កុំព្យូទ័រ ឬបណ្ដាញកុំព្យូទ័រ ជារឿយៗ នៅពេលដែលជនរងគ្រោះនៅតែមិនដឹងពីការលួចចូលបំផ្លាញនោះ។ ប្រភេទកម្មវិធីមេរោគចង្រៃរួមមាន viruses, trojans, spyware, ransomware, adware, worms, និងជាច្រើនទៀត។
ការលួចអត្តសញ្ញាណ
ការលួចអត្តសញ្ញាណកើតមាននៅពេលដែលមនុស្សមិនស្មោះត្រង់ ឬក្រុមមនុស្សប្រមូលព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់លោកអ្នក ដោយមានចេតនាបន្លំធ្វើជារូបលោកអ្នកដើម្បីទទួលបានអត្ថប្រយោជន៍ហិរញ្ញវត្ថុ ឬអត្ថប្រយោជន៍ផ្សេងទៀត។ ជារឿយៗ បញ្ហានេះបន្សល់ទុកនូវប្រវត្តិឥណទានមិនល្អដល់ម្ចាស់អត្តសញ្ញាណរូបនោះនូវបំណុលយ៉ាងច្រើន ហើយក្នុងករណីខ្លះ មានបញ្ហាផ្លូវច្បាប់ផងដែរ។
ការលួចបន្លំ
ការលួចបន្លំកើតមានឡើងនៅពេលដែលព័ត៌មានដែលរក្សាទុកក្នុងបន្ទះម៉ាញ៉េទិកនៅក្នុងប័ណ្ណឥណទាន ឬប័ណ្ណឥណពន្ធរបស់លោកអ្នកត្រូវបានគេលួច នៅពេលលោកអ្នកឆូតប័ណ្ណនៅពេលទិញទំនិញ ឬប្រតិបត្តិការនៅតាមទូម៉ាស៊ីន ATM។ ពេលនោះ ចោរអាចធ្វើប័ណ្ណក្លែងក្លាយដោយប្រើព័ត៌មានលម្អិតដែលបានលួចពីលោកអ្នក។ នៅពេលធ្វើរួច ចោរអាចប្រើប័ណ្ណក្លែងក្លាយនោះដើម្បីធ្វើការទិញទំនិញដោយប្រើកម្មវិធីឥណទានរបស់លោកអ្នក។ ហាងមិនស្មោះត្រង់អាចមិនត្រឹមតែ "លួចបន្លំ" យកប័ណ្ណឥណទានរបស់លោកអ្នកប៉ុណ្ណោះទេ ហើយថែមទាំងអាចធ្វើប្រតិបត្តិការចម្លងដោយមិនមាការអនុញ្ញាតដោយប្រើព័ត៌មានលម្អិតនៅក្នុងប័ណ្ណរបស់លោកអ្នកផងដែរ។
ការក្លែងបន្លំប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធ
ក្រៅពីការលួចបន្លំនេះ អាចមានការក្លែងបន្លំប័ណ្ណឥណទាន ឬប័ណ្ណឥណពន្ធ នៅពេលដែលលោកអ្នកបាត់ប័ណ្ណនោះ ឬត្រូវគេលួចប័ណ្ណ ហើយភាគីទីបីយកប្រើដើម្បីទិញទំនិញ ឬដកប្រាក់ចេញពីប័ណ្ណនោះ។ មានសារសំខាន់ផងដែរដែលលោកអ្នកត្រូវរាយការណ៍ពីប័ណ្ណដែលបាត់នោះ ឬប័ណ្ណដែលត្រូវគេលួចមកកាន់ធនាគារ J Trust Royal ភ្លាមដើម្បីឱ្យយើងលុបចោលប័ណ្ណរបស់លោកអ្នក ហើយធនាគារនឹងចេញប័ណ្ណថ្មីជូនលោកអ្នក។
ការក្លែងបន្លំមូលប្បទានបត្រ
ការក្លែងបន្លំមូលប្បទានបត្រគឺជាការប្រើប្រាស់មូលប្បទានបត្រមិនត្រឹមត្រូវដោយចេតនាដើម្បីទទួលបានអត្ថប្រយោជន៍ហិរញ្ញវត្ថុ។ ការក្លែងបន្លំនេះ រួមមាន ការផ្លាស់ប្ដូរអ្នកទទួលសំណងប្រាក់ ឬទឹកប្រាក់នៅក្នុងមូលប្បទានបត្រ លួចមូលប្បទានបត្រ ចម្លង ឬក្លែងបន្លំមូលប្បទានបត្រដោយប្រើវិក្កយបត្រក្លែងក្លាយដើម្បីទទួលបានមូលប្បបត្រស្របច្បាប់ ឬដាក់ប្រាក់មូលប្បទានបត្រធ្វើការទូទាត់ប្រាក់ដោយដឹងថាប្រាក់មានមិនគ្រប់គ្រងក្នុងគណនីដើម្បីបង់មូលប្បទានបត្រដែលបានដាក់នោះ។
របាយការណ៍អំពីបាត់កាត ឬការលួចកាត ឬភ្លេចកាតនៅកន្លែងណាមួយ។
សូមទូរសព្ទមកផ្នែកទំនាក់ទំនងអតិថិជនដែលបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ តាមរយៈទូរសព្ទលេខ៖ +855 (0) 23 999 000
រាយការណ៍អំពីអ៊ីមែលបោកបញ្ឆោត ឬសារដែលគួរឱ្យសង្ស័យ
ផ្ញើសារមកកាន់យើងតាមរយៈអ៊ីមែល ccc@jtrustroyal.com
របាយការណ៍អំពីការក្លែងបន្លំ ឬសកម្មភាពខុសប្រក្រតី
សូមទាក់ទងមកកាន់យើងជាបន្ទាន់តាមរយៈទូរសព្ទលេខ៖+855 (0) 23 999 000
ព័ត៌មាននេះគឺជាការផ្ដល់ចំណេះដឹងបន្ថែម និងផ្ដល់ជាព័ត៌មានទូទៅប៉ុណ្ណោះ។ ជាការចាំបាច់ ឬសមស្របដែលត្រូវធានាថា វិធានការបន្ថែមមួយចំនួនត្រូវបានអនុវត្តចំពោះ ឬជំនួសឱ្យវិធានការដែលមានស្រាប់ចំពោះស្ថានភាពផ្ទាល់ខ្លួន ឬស្ថានភាពអាជីវកម្មជាក់លាក់របស់អ្នក។