អនាគតហិរញ្ញវត្ថុត្រចះត្រចង់
 
យើងមានបំណងឱ្យ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ រីកចម្រើន និងវិនិយោគលើផលិតផល និងសេវាកម្មដែលធ្វើសេវាកម្មធនាគារកាន់តែមានភាពងាយស្រួលជាងមុន។ យើងបានប្ដូរឈ្មោះ ប៉ុន្តែ មុខមាត់ដែលមានភាពរុះរាយរាក់ទាក់នៅតែរក្សាដដែល និងផ្ដល់តម្លៃដល់អតិថិជនរបស់ជាប់យើងជានិច្ច។
យើងនឹងផ្ដល់សេវាលំដាប់ពិភពលោក និងពង្រឹងលើកេរ្តិ៍ដំណែលបង្កើតថ្មី និងទំនើបកម្មសេវាកម្មធនាគារដ៏មានមោទនភាពនៅកម្ពុជា (នៅពេលធនាគារ ANZ Royal បានបើកដំណើរការនៅឆ្នាំ2005 ធនាគារបានធ្វើការផ្លាស់ប្ដូរសេវាកម្មហិរញ្ញវត្ថុទាំងស្រុងនៅក្នុងប្រទេស ដោយសារតែធនាគារនេះបានគឺជាធនាគារដំបូងបង្អស់ដែលបើកឱ្យប្រើប្រាស់ម៉ាស៊ីន ATM កាតឥណទាន និងសេវាកម្មតាមអ៊ីនធឺណិតផ្សេងៗ)។
យើងបានដាក់ឱ្យប្រើប្រាស់សេវាធនាគារតាមអ៊ីនធឺណិតថ្មី និងល្អជាងមុន កម្មវិធីសេវាកម្មធនាគារតាមទូរសព្ទ (JTR Mobile) និងពិនិត្យមើលកម្មវិធីគ្រប់គ្រងសាច់ប្រាក់តាមអ៊ីនធឺណិតសម្រាប់អតិថិជនសាជីវកម្ម (JTR Connect)។ ហើយដោយមានកំណើន និងការកែលម្អកាន់តែច្រើនកំពុងដំណើរការ យើងដឹងថា ហិរញ្ញវត្ថុទៅថ្ងៃអនាគតនឹងកាន់តែល្អប្រសើរសម្រាប់អតិថិជនរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។