កម្ចីទិញផ្ទះ

ការទិញផ្ទះ ជារឿយៗ គឺភ័យផង អរផង។ ប៉ុន្តែសំណាងល្អ ប្រធានផ្នែកកម្ចីដែលមានភាពរួសរាយរាក់ទាក់របស់យើងនៅទីនេះរង់ចាំជួយលោកអ្នកឱ្យសម្រេចក្ដីស្រមៃរបស់លោកអ្នកក្លាយជាការពិត។

លក្ខណៈពិសេស និងអត្ថប្រយោជន៍

  • ទទួលបានការពិភាក្សា ពិគ្រោះយោបល់ពីបុគ្គលិកដែលមានជំនាញ
  • ទំហំកម្ចីរហូតដល់ 80% នៃតម្លៃអចលនទ្រព្យ
  • រយៈពេលកម្ចីរហូតដល់ 25 ឆ្នាំ
  • កម្រៃសេវាមានតម្លាភាព
  • ដំណើរការកម្ចីឆាប់រហ័ស

អត្រាការប្រាក់ និងកម្រៃសេវាផ្សេងៗ

អត្រាការប្រាក់8.75% ក្នុងមួយឆ្នាំ
ថ្លៃសេវាអនុម័តកម្ចី1% នៃចំនួនប្រាក់កម្ចី
ទឹកប្រាក់កម្ចីអប្បបរមា21,000 ដុល្លារអាមេរិក
ទឹកប្រាក់កម្ចីអតិបរមារហូតដល់ 80% នៃតម្លៃអចលនទ្រព្យ
រយៈពេលកម្ចីអតិបរមា25 ឆ្នាំ
ថ្លៃសេវាសងមុនកំណត់3% សម្រាប់ការបង់ក្នុងអំឡុងពេលដែលបានកំណត់
ថ្លៃសេវាស្នើសុំដកប្រាក់ប្រើប្រាស់ជាថ្មី100 ដុល្លារអាមេរិក
ចំណាយផ្សេងៗ មួយលើក (ត្រូវបង់ប្រាក់ នៅពេលចេញលិខិតផ្តល់ឥណទាន)

សេវាវាយតម្លៃអចលនទ្រព្យ៖​ 150-250 ដុល្លារអាមេរិក

សេវាផ្លូវច្បាប់៖ 200 ដុល្លារអាមេរិក

ការចុះឈ្មោះបញ្ចាំប្លង់អចលនទ្រព្យ៖ចាប់ពី 185* ដុល្លារអាមេរិក
*កម្រៃសេវាអាស្រ័យលើទីតាំងអចលនទ្រព្យ

ចំណាយផ្សេងៗថ្លៃធានារ៉ាប់រងអគ្គីភ័យ (ត្រូវបន្តរៀងរាល់ឆ្នាំ)

អត្រាការប្រាក់ត្រូវគណនាប្រចាំថ្ងៃ ហើយគិតនៅចុងខែនីមួយៗ។

ថ្លៃសេវាទាំងអស់នេះនឹងមានការផ្លាស់ប្ដូរដោយមិនមានការជូនដំណឹងជាមុន។

លក្ខខណ្ឌស្នើកម្ចី

ដើម្បីស្នើកម្ចីតិញផ្ទះ សូមអញ្ជើញមកកាន់សាខាធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់លេខ 078 222 082 ឬ 078 222 086 ។

សម្រាប់ព័ត៌មានបន្ថែម

  • សូមអានការណែនាំរបស់យើង៖ "7 ជំហានដើម្បីទិញអចលទ្រព្យរបស់លោកអ្នក" ដើម្បីឱ្យលោកអ្នកដឹងអំពីអ្វីដែលត្រូវរំពឹងទុកពីដំណើរការដាក់ពាក្យស្នើសុំនេះ។
  • សូមបំពេញទម្រង់ពាក្យសុំខ្លីៗអំពីកម្ចីទិញផ្ទះ ហើយបន្ទាប់មកប្រធានផ្នែកកម្ចីរបស់យើងនឹងធ្វើការទាក់ទងទៅលោកអ្នកនៅក្នុងរយៈពេលមួយថ្ងៃធ្វើការបន្ទាប់។
  • សូមមើលអត្រាការប្រាក់​ កម្រៃផ្សេងៗ លក្ខន្តិកៈឱ្យបានច្បាស់លាស់។

កម្មវិធី Alliance

ក្លាយជាម្ចាស់គេហដ្ឋានក្នុងក្តីស្រមៃរបស់លោកអ្នក កាន់តែមានភាពងាយស្រួល និងឆាប់រហ័ស ជាមួយអត្រាការប្រាក់សមរម្យ  នៅបុរី ដែលជាដៃគូរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ រួមមាន

  • បុរី ប្លូដាយមិន
  • ខុនដូអរគីដេ
  • បុរី ប៉េង ហួត
  • បុរី ភ្នំពេញថ្មី
  • រ៉ូយ៉ាល់ផ្លាទីនឹម
  • បុរី ដឹផ្លរ៉ា
  • បុរី ចន្ទគីរី
  • បុរី វិមានសំណាង
  • បុរី មេគង្គ លែន

ឯកសារយោង

កម្មវិធីគណនាកម្ចី

ស្វែងយល់អំពីការទូទាត់សងប្រចាំខែ

% PA

ស្វែងយល់អំពីចំនួនប្រាក់កម្ចីអតិបរមា

កំណត់សម្គាល់៖

  • ទឹកប្រាក់កម្ចីទិញរថយន្តអតិបរមា: 80,000 ដុល្លារអាមេរិក
  • ទឹកប្រាក់កម្ចីបុគ្គលអតិបរមា: 25,000 ដុល្លារអាមេរិក
  • លទ្ធផលពីការគណនានេះ សម្រាប់ការចង្អុលបង្ហាញតែប៉ុណ្ណោះ
  • លទ្ធផលពីការគណនានេះមិនតំណាងឱ្យចំនួនប្រាក់កម្ចីនឹងអនុម័តឡើយ ដែលចំនួនប្រាក់កម្ចីអាស្រ័យលើការវាយតម្លៃឥណទានរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។

ទំនាក់ទំនងមកកាន់ប្រធានផ្នែកកម្ចី ដើម្បីស្វែងយល់បន្ថែមតាមរយៈ 078 222 082 / 078 222 086។