បណ្ណឥណទានវីសា Platinum

ជាមួយនឹងបណ្ណឥណទានវីសា Platinum របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ លោកអ្នកអាចរីករាយជាមួយនឹងសិទ្ធិ អត្ថប្រយោជន៍ ការធ្វើឱ្យប្រសើរ និងការបញ្ចុះតម្លៃជាច្រើននៅតាមហាងលក់រាយ និងទីកន្លែងនានាជុំវិញប្រទេសកម្ពុជា និងអាស៊ី។

ជម្រើសម៉ូតរចនារបស់បណ្ណឥណពន្ធ​ Platinum

លោកអ្នកអាចជ្រើសរើសម៉ូតរចនារបស់បណ្ណឥណទានទៅតាមការពេញចិត្ត។

VCP 2
Credit Card Platinum 1 Credit Card Platinum 1

Credit Card Platinum 1

VCP 3
Credit Card Platinum 2 Credit Card Platinum 2

Credit Card Platinum 2

VCP 4
Credit Card Platinum 3 Credit Card Platinum 3

Credit Card Platinum 3

លក្ខណៈពិសេស និងអត្ថប្រយោជន៍

  • ទិញឥឡូវ ទូទាត់ពេលក្រោយ
  • ឥណទានសុទ្ឋ
  • ការចំណាយប្រាក់របស់លោកអ្នកកាន់តែមានសុវត្ថិភាព
  • ទិញទំនិញគ្រប់ទីកន្លែងនៅទូទាំងពិភពលោក
  • តាមដានការចំណាយរបស់អ្នក
  • រង់ចាំបម្រើអតិថិជន 24 ម៉ោង ក្នុងមួយសប្ដាហ៍
  • សម្រាកក្នុងបន្ទប់រង់ចាំនៅអាកាសយានដ្ឋាន

អត្រាការប្រាក់ និងថ្លៃសេវា

ថ្លៃសេវាប្រចាំឆ្នាំ
  • 100 ដុល្លារអាមេរិក
  • 50 ដុល្លារអាមេរិកសម្រាប់កាតឥណទានរង
អត្រាការប្រាក់ប្រចាំខែ
  • 2%
ការទូទាត់សងអប្បបរមា
  • 5% នៃសមតុល្យនៅសល់ប្រចាំខែ​ ឬ អប្បបរមា 10​ដុល្លារអាមេរិក
ថ្លៃសេវាសម្រាប់ការដកសាច់ប្រាក់សុទ្ធ
  • អប្បបរមា​ 5​​ដុល្លារអាមេរិក ឬ 2% នៃប្រាក់ដែលបានដក

សូមមើល ថ្លៃសេវា និងកម្រៃផ្សេងៗ នៃបណ្ណឥណទានធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។

របៀបដាក់ពាក្យស្នើសុំ

ជំហានទី 1

ទៅកាន់សាខាធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលនៅជិតលោកអ្នកបំផុត ដើម្បីជួបជាមួយបុគ្គលិកធនាគារដែលមានភាពរួសរាយរាក់ទាក់នៅទីនោះ។

ជំហានទី 2

បើកគណនីប្រតិបត្តិការ (ប្រសិនបើលោកអ្នកមិនទាន់មាន) ដែលនឹងត្រូវភ្ជាប់ជាមួយកាតឥណពន្ធរបស់លោកអ្នក។

ជំហានទី 3

បំពេញពាក្យស្នើសុំជាមួយបុគ្គលិកប្រកបដោយភាពរួសរាយរាក់ទាក់ដែលរង់ចាំជួយ។

ជំហានទី 4

ផ្ដល់ឯកសារចាំបាច់៖

  • ​​​ឯកសារកំណត់អត្តសញ្ញាណជាលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណ (មានសុពលភាព រួមជាមួយនឹងរូបថត)
  • លិខិតបញ្ជាក់ការងារ និងប្រាក់ចំណូល
  • លិខិតការងារដែលបញ្ជាក់ពីមុខតំណែងបច្ចុប្បន្នរបស់លោកអ្នក ចំនួនឆ្នាំបម្រើការនៅកន្លែងនោះ និងនិយោជកនៅកម្ពុជា។

ជំហានទី 5

បំពេញគ្រប់លក្ខណវិនិច្ឆ័យអំពីសិទ្ធិទទួលបានការប្រើប្រាស់ កាតឥណទានធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ។

ជំហានទី 6

ទទួលលិខិតផ្តល់ឥណទាន/លិខិតអនុម័ត បន្ទាប់មក មកទទួលយកកាតឥណទានរបស់លោកអ្នកនៅសាខាធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលលោកអ្នកបានដាក់ពាក្យស្នើសុំ។

ឯកសារយោង