គណនីរូបិយប័ណ្ណបរទេស ផ្តល់ជូនអតិថិជននូវភាពបត់បែនក្នុងការគ្រប់គ្រងរូបិយប័ណ្ណបរទេសក្រៅពីដុល្លារអាមេរិក។ គណនីនេះផ្ដល់ជូននូវភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការ ក្នុងនិងក្រៅប្រទេស ទទួល ឬទូទាត់ជារូបិយប័ណ្ណបរទេស និងសម្រួលនូវការគ្រប់គ្រង ហានិភ័យ លើបំរែបំរួលអត្រាប្តូរប្រាក់ប្រកបដោយប្រសិទ្ធភាព។ គណនីនេះរួមមានរូបិយប័ណ្ណដូចជា ដុល្លារអូស្រ្តាលី អឺរ៉ូ ផោនអង់គ្លេស យេនជប៉ុន ថៃបាត ដុល្លារសិង្ហបុរី និងដុល្លារញូហ្សឺឡែន។
- ឥតគិតកម្រៃសេវាប្រចាំខែ
- ឥតគិតថ្លៃសម្រាប់សេវាធនាគារតាមទូរសព្ទដៃ
- កំណត់ឈ្មោះគណនីដោយខ្លួនឯងតាមរយៈសេវាធនាគារតាមទូរសព្ទដៃ