គណនីសន្សំ Goal

តើលោកអ្នកកំពុងរៀបចំគម្រោងដើរកម្សាន្តមែនទេ? ឬកំពុងសន្សំដើម្បីការចំណាយធំមួយ? ប្រហែលជាលោកអ្នកចង់សន្សំប្រាក់សម្រាប់អនាគតបុត្រធីតារបស់លោកអ្នក ឬ សម្រាប់ការចំណាយដែលមិនបានព្រៀងទុក។

លក្ខណៈពិសេស និងអត្ថប្រយោជន៍

  • សមតុល្យនៃការបើកគណនីដំបូងទាប
  • ជម្រើសគណនីជាខ្មែររៀល ឬដុល្លារអាមេរិក
  • អត្រាការប្រាក់ទទួលបានអាស្រ័យសមតុល្យក្នុងគណនី
  • អត្រាការប្រាក់គិតតាមសមតុល្យប្រចាំថ្ងៃ និងទទួលបានរៀងរាល់ចុងខែ
  • ឥតគិតកម្រៃសេវាប្រចាំខែ
  • ឥតគិតថ្លៃសម្រាប់សេវាធនាគារតាមប្រព័ន្ធអុីនធឺណិត និងសេវាធនាគារតាមទូរសព្ទដៃ
  • ឥតគិតថ្លៃសម្រាប់ការផ្ទេរប្រាក់ទៅកាន់គណនីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដទៃទៀត*
  • ឥតគិតថ្លៃសម្រាប់ការទទួលប្រាក់ពីធនាគារដទៃក្នុងស្រុក
  • ឥតគិតថ្លៃសម្រាប់ការកំណត់សេវាបញ្ជាអចិន្រ្តៃយ៍(តាមពេលទៀងទាត់ ឬការទូទាត់ស្វ័យប្រវត្តិ)
  • កំណត់ឈ្មោះគណនីដោយខ្លួនឯងតាមរយៈសេវាធនាគារតាមប្រព័ន្ធអុីនធឺណិត និងទូរសព្ទដៃ

*ឥតគិតថ្លៃ 2ដងក្នុងមួយខែ

អត្រាការប្រាក់ និងកម្រៃសេវាផ្សេងៗ

កម្រៃសេវាប្រចាំខែឥតគិតថ្លៃ
កម្រៃសេវាគណនីគ្មានប្រតិបត្តិការឥតគិតថ្លៃ
កម្រៃសេវាប្រតិបត្តិការដកប្រាក់
  • ឥតគិតថ្លៃ 2 ដងក្នុងមួយខែ
  • រាល់ប្រតិបត្តិការដកប្រាក់បន្ថែម នឹងត្រូវគិតថ្លៃសេវា1ដុល្លារអាមេរិកក្នុងមួយប្រតិបត្តិការ
ស្នើសុំបិទគណនីមុនកាលកំណត់10 ដុល្លារអាមេរិក ឬ 40,000 រៀល

លក្ខខណ្ឌបើកគណនី

ដើម្បីបើកគណនី សូមអញ្ជើញមកកាន់សាខាធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលនៅជិតលោកអ្នកបំផុត និងជួបជាមួយបុគ្គលិកធនាគារដែលមានភាពរួសរាយរាក់ទាក់ ដោយភ្ជាប់មកជាមួយនូវ៖

  • អត្តសញ្ញាណប័ណ្ណ​ ឬ​ឯកសារសម្គាល់ខ្លួនដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច ឬលិខិតឆ្លងដែន​ និងលិខិតអនុញ្ញាតការងារ (សម្រាប់ជនបរទេស)
  • សមតុល្យនៃការបើកគណនីដំបូង10 ដុល្លារអាមេរិក ឬ 40,000 រៀល
  • រក្សាសមតុល្យជាមធ្យមប្រចាំខែក្នុងគណនីចំនួន​ 10 ដុល្លារអាមេរិក ឬ 40,000 រៀល

ឯកសារយោង