តម្លៃតបស្នង និងអត្ថប្រយោជន៍

តម្លៃតបស្នង និងអត្ថប្រយោជន៍បន្ថែម

យើងផ្ដល់ជូននូវ អត្ថប្រយោជន៍បន្ថែមដែលមាន លក្ខណៈប្រកួតប្រជែង និងសមស្របទៅតាម តម្រូវការជាក់ស្ដែងរបស់បុគ្គលិកយើង។មិនត្រឹមតែប៉ុណ្ណោះ តម្លៃតបស្នងរបស់យើងត្រូវ បានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្ដល់ រង្វាន់ និងការលើកទឹកចិត្តដល់បុគ្គលិកដែល បានបង្ហាញពីគុណតម្លៃរួមរបស់ស្ថាប័នតាមរយៈ សកម្មភាពការងារនានា និង ការរួមចំណែក សម្រាប់ភាពជោគជ័យរបស់ស្ថាប័ន។

គម្រោងរង្វាន់លើកទឹកចិត្ត

បុព្វលាភសម្រាប់បុគ្គលិកត្រូវបានបែងចែកជាពីរប្រភេទគឺ រយៈពេលវែងនិងខ្លី ដើម្បីលើកទឹកចិត្តដល់បុគ្គលិក ទាំងឡាយដែលបានខិតខំព្យាយាមក្នុងការបំពេញការងារ និងបង្ហាញចេញនូវគុណតម្លៃរួមរបស់ធនាគារតាមរយៈ លទ្ធផលការងារជាក់ស្ដែងរបស់ពួកគេ។

គម្រោងធានារ៉ាប់រងសម្រាប់បុគ្គលិក

យើងផ្តល់ជូននូវការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្ត និងគ្រោះថ្នាក់ ដល់បុគ្គលិករបស់យើង។ ការផ្តល់ជូនរួមមានការថែទាំអ្នកជំងឺដែលតម្រូវឱ្យសម្រាកនៅមន្ទីពេទ្យ និងការពិនិត្យ មិនតម្រូវឱ្យសម្រាកនៅមន្ទីពេទ្យ ការចូលមន្ទីរពេទ្យ និងនីតិវិធីវះកាត់។ យើងចាប់ដៃគូជាមួយអ្នកផ្តល់សេវាវេជ្ជសាស្រ្ត និងធានារ៉ាប់រងដែលគួរឱ្យទុកចិត្ត ដើម្បីធានាបាននូវការថែទាំសុខភាពប្រកបដោយគុណភាព។ លើសពីនេះ យើងក៏ផ្តល់ជម្រើសធានារ៉ាប់រងអាយុជីវិត និងម៉ូតូដើម្បីជួយបុគ្គលិករបស់យើងការពារសុខុមាលភាព និងទ្រព្យសម្បត្តិរបស់ពួកគេ។

ប្រាក់ឧបត្ថម្ភសម្រាលកូន

ប្រាក់ឧបត្ថម្ភសម្រាលកូនត្រូវបានផ្តល់ជូនដើម្បីជួយសម្រួលបន្ទុកថ្លៃសម្រាលដល់បុគ្គលិកនារី ដែលផ្តល់កំណើតដល់ទារក។

ការឈប់សម្រាក

ក្រៅពីការឈប់សម្រាកប្រចាំឆ្នាំ ធនាគារក៏ផ្ដល់ឱ្យនូវការឈប់សម្រាកជាច្រើនប្រភេទទៀតដូចជា ការឈប់សម្រាកលំហែមាតុភាពដោយទទួលបានប្រាក់ឈ្នួល ការសម្រាកពីការងារពិសេស ការឈប់សម្រាកដើម្បីទៅសិក្សាបន្ត និងការឈប់សម្រាកផ្សេងៗទៀតដែលមានភាពបត់បែន។

គម្រោងប្រាក់សន្សំរបស់បុគ្គលិក

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក៏ផ្ដល់ជូន ដល់បុគ្គលិកផងដែរ នូវគម្រោងប្រាក់សន្សំបន្ថែមពីលើគម្រោងប្រាក់សោធនិវត្តន៍ របស់រាជរដ្ឋាភិបាល។

បណ្ណឥណពន្ធ

បុគ្គលិករបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នឹងមានជំរើសក្នុងការទទួលបានបណ្ណឥណពន្ធសម្រាប់ប្រើប្រាស់។

ឯកសណ្ឋាន

ឯកសណ្ឋានការងារស្តែងចេញពី ទំនុកចិត្តនិងភាពជឿជាក់ របស់បុគ្គលិកទៅកាន់អតិថិជន ហេតុដូចនេះហើយ ទើបគ្រប់បុគ្គលិកជួរមុខរបស់យើង ទាំងអស់ទទួលបាន ឯកសណ្ឋានដោយឥតគិតថ្លៃ សម្រាប់បំពេញការងារប្រចាំថ្ងៃ។

កម្មវិធីប្រឹក្សាដល់បុគ្គលិក

បុគ្គលិកនឹងទទួលបានការប្រឹក្សាផ្លូវចិត្តប្រកបដោយវិជ្ជាជីវៈពីអ្នកជំនាញដែលជាដៃគូររបស់យើងនៅពេលដែលពួកគេប្រឈមមុខនឹងទុក្ខលំបាក ឬសុខុមាលភាពទូទៅ មិនថានៅក្នុងជីវភាពការងារ និងជីវិតផ្ទាល់ខ្លួនរបស់ពួកគេនោះទេ។

វប្បធម៌ការងារផ្អែកលើលទ្ធផលជាក់ស្តែង

ផែនការបុព្វលាភរបស់យើង គឺផ្តោតទៅលើ ការផ្សារភ្ជាប់រវាងរង្វាន់លើកទឹកចិត្ត ទៅនឹងលទ្ធផល ការងារជាក់ស្ដែងរបស់បុគ្គលិក។

ការហ្វឹកហាត់ការងារជាមួយអ្នកជំនាញ

បុគ្គលិករបស់យើងក៏ទទួលបាន ការរៀនសូត្រ និងបណ្តុះបណ្តាលពីសំណាក់ ថ្នាក់ដឹកនាំ ប្រធានផ្នែក និងមិត្តរួមការងារ។ ពួកយើង នៅទីនេះ ដើម្បីជួយ ត្រួសត្រាយផ្លូវ ទៅកាន់ភាពជោគជ័យក្នុងអាជីពការងារ។

ជីវិតការងារដែលមានតុល្យភាពសមស្រប

យើងជឿថាការប្រើប្រាស់ពេលវេលាក្រៅពីកន្លែងធ្វើការ គឺជាចំណែកដ៏សំខាន់មួយដែលធ្វើឱ្យបុគ្គលិក មានភាពរីករាយ ក្នុងការបំពេញការងារ។ អាស្រ័យ ហេតុនេះហើយ ទើបយើងបង្កើតនូវលក្ខខណ្ឌ ការងារ ដែលមានភាពបត់បែន ដើម្បីឱ្យបុគ្គលិកមានពេល សម្រាក និងត្រឡប់មកបំពេញការងារយ៉ាងមានប្រសិទ្ធភាព។

បច្ចេកវិទ្យា

ពួកយើងតែងតែខិតខំស្វះស្វែងពាំនាំនូវប្រព័ន្ធ បច្ចេកវិទ្យាទំនើបថ្មីៗ ដើម្បីបង្កភាពងាយស្រួល សម្រាប់បុគ្គលិកនិងអតិថិជនក្នុងការធ្វើប្រតិបត្តិការ ផ្សេងៗ ។

ភ្ជាប់ទំនាក់ទំនងជាមួយយើង

សម្រាប់សំនួរបន្ថែមទាក់ទងនឹងការជ្រើសរើសបុគ្គលិកសូមទាក់ទងមកយើងខ្ញុំតាមរយៈ jtrjobs@jtrustroyal.com

ឱកាសការងារ

ភ្ជាប់ទំនាក់ទំនងជាមួយយើង ភ្ជាប់ទំនាក់ទំនងជាមួយយើង ភ្ជាប់ទំនាក់ទំនងជាមួយយើង
ភ្ជាប់ទំនាក់ទំនងជាមួយយើង