ធនាគារ ជេ ត្រាស់​​ រ៉ូយ៉ាល់ មានកិត្តិយសដែលបានចូលរួមគាំទ្រទិវាសហគ្រិនស្ត្រីកម្ពុជាឆ្នាំ 2024 ក្រោមប្រធានបទ  "ជំហានដំបូងទៅកាន់សេដ្ឋកិច្ចបៃតង" រៀបចំឡើងដោយ សមាគមសហគ្រិនស្ត្រីកម្ពុជា នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ វេទិកានេះប្រព្រឹត្តឡើងក្នុងគោលបំណងបង្ហាញអាជីវកម្មដែលដឹកនាំដោយស្រ្តី និងជាគំរូក្នុងការជំរុញលើកទឹកចិត្តដល់សហគ្រិនស្រ្តីបន្ថែមលើនោះគឺដើម្បីអបអរសាទរសហគ្រិនស្ត្រីទូទាំងប្រទេស។

លើសពីនេះ ក៏មានវត្តមានលោកស្រី ហង់ ជួនណារីតា នាយិកា នាយកដ្ឋានសេវាកម្មធនាគារផ្នែកសាជីវកម្ម ជាអ្នកសម្របសម្រួលក្នុង កម្មវិធីនេះផងដែរ។