កុំព្យូទ័រចំនួន ៥០ ត្រូវបានបរិច្ចាគទៅដល់ Tech For Kids Academy តាមរយៈយុទ្ធនាការ Computer of Change

១០ កុម្ភៈ ២០២២
កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ធនាគារ ជេ ត្រាស់ រ៉ូយាល់ បានបរិច្ចាគកុំព្យូទ័រយួរដៃចំនួន៥០គ្រឿងដល់ Tech for Kids Academy តាមរយៈយុទ្ធនាការ Computer of Change ដែលទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។ ក្រោមប្រធានបទ “ចាស់សម្រាប់អ្នក ថ្មីសម្រាប់ខ្ញុំ” យុទ្ធនាការនេះមានគោលបំណងប្រមូល កុំព្យូរទ័រ ពីសប្បុរសជន និងក្រុមហ៊ុននានា ដើម្បីបរិច្ចាគដល់សិស្សានុសិស្សដែលខ្វះខាត នៅបណ្តាខេត្តចំនួន 5 រួមមាន ភ្នំពេញ ខេត្តបាត់ដំបង កំពង់ចាម ព្រះវិហារ និងខេត្តពោធិ៍សាត់ ដើម្បីជួយឱ្យពួកគេទទួលបានឱកាសក្នុងការសិក្សារៀនសូត្រ ជាពិសេសនៅក្នុងបរិបទនៃការសិក្សាតាមរយ:ប្រព័ន្ធអនឡាញពីចម្ងាយ។
សិស្សានុសិស្សនឹងទទួលបាននូវចំនេះដឹងផ្នែកឌីជីថល និងជំនាញភាពជាអ្នកដឹកនាំ ដែលជួយឱ្យពួកគាត់អាចប្រើប្រាស់កុំព្យូទ័រដែលទទួលបាន ប្រកបដោយប្រសិទ្ធភាព ហើយអាចជួយឱ្យពួកគាត់អាចបន្តអនុវត្ត យុទ្ធនាការនេះក្នុងសហគមន៍របស់ពួកគាត់បានថែមទៀតផង។ បន្ថែមពីលើនេះដែរ ការបរិច្ចាគនេះក៏ស្របតាមសកម្មភាពទំនួលខុសត្រូវសង្គមរបស់ធនាគារ ក្នុងការលើកកម្ពស់អន្ខរកម្ម ដើម្បីការរីកចម្រើននៃប្រទេសកម្ពុជា។
 
                 English
                        English
                     日本語
                        日本語
                     
                            
                    