អតិថិជនទាំងអស់ជាទីគោរព!

ដើម្បីបង្កើនគុណភាពសេវាកម្មជូនដល់អតិថិជនទាំងអស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សូមគោរពអញ្ជើញលោកអ្នក មកធ្វើបច្ចុប្បន្នភាព ព័ត៌មានផ្ទាល់ខ្លួនដូចជា លេខទំនាក់ទំនង អាសយដ្ឋាន អ៊ីម៉ែល អត្តសញ្ញាណប័ណ្ណជាតិ លិខិតឆ្លងដែន និង ឯកសារពាក់ព័ន្ធអាជីវកម្ម របស់លោកអ្នក នៅសាខា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលនៅជិតលោកអ្នក ឬទំនាក់ទំនងមកកាន់ផ្នែកបម្រើសេវាកម្មអតិថិជន តាមរយៈទូរសព្ទលេខ ០២៣ ៩៩៩ ០០០ (សំរាប់អតិថិជនបុគ្គល) ឬតាមរយៈទូរសព្ទលេខ ០២៣ ៩៩៩ ២៥៥ (សំរាប់អតិថិជនអាជីវកម្ម និងសាជីវកម្ម)។

សូមអរគុណ!