Be A Hero: Show Your Care, Share Your Love, Donate Your Blood
កម្មវិធីបរិច្ចាគឈាមរយៈពេល ២ថ្ងៃ រៀបចំដោយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់
Be A Hero: Show Your Care, Share Your Love, Donate Your Blood
កម្មវិធីបរិច្ចាគឈាមរយៈពេល ២ថ្ងៃ រៀបចំដោយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់
រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២៣៖ អ្នកបរិច្ចាគឈាមចំនួន 73 នាក់ រួមទាំងតំណាងម្នាក់មកពីមូលនិធិគន្ធបុប្ផាបានសម្តែងនូវទឹកចិត្តសប្បុរសជូនដល់កុមារតាមរយៈការបរិច្ចាគឈាមក្នុងយុទ្ធនាការ Be A Hero ដែលរៀបចំដោយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។
យុទ្ធនាការនេះមានរយៈពេល២ថ្ងៃ គឺពីថ្ងៃទី១ និងទី២ ខែមិថុនា ស្របនឹងទិវាកុមារអន្តរជាតិ និងទិវាបរិច្ចាគឈាមពិភពលោកផងដែរ ប្រព្រឹត្តឡើងនៅ៣ ទីតាំងផ្សេងគ្នារួមមាន មន្ទីរពេទ្យកុមារ គន្ធបុប្ផា រាជធានីភ្នំពេញ និងខេត្តសៀមរាប និងមជ្ឈមណ្ឌលផ្ដល់ឈាមខេត្តបាត់ដំបង។