ភ្នំពេញ ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០២៤ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង បុរី វិមានសំណាង បានប្រកាសអំពីការសហការភាពជាដៃគូ ដោយមានការរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា នៅ ការិយាល័យលក់របស់បុរី វិមានសំណាង។ ការចុះហត្ថលេខាលើភាពជាដៃគូនេះ មានគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឱ្យកាន់តែប្រសើរ និងជម្រុញឱ្យដំណើរការស្នើសុំកម្ចីទិញផ្ទះកាន់តែមានភាពងាយស្រួលសម្រាប់អតិថិជន។ តាមរយៈភាពជាដៃគូរនេះ អតិថិជនដែលទិញផ្ទះនៅបុរី វិមានសំណាង នឹងទទួលបានទំហំកម្ចីរហូតដល់ ៨០% នៃតម្លៃផ្ទះសរុប ។

លោក Makoto Kurokawa នាយកប្រតិបត្តិរង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ថា៖ “តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់បុរី វិមានសំណាង ទាំងអស់ នឹងទទួលបាននូវការផ្តល់ប្រាក់កម្ចី និងការអនុម័តកម្ចី កាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងមិនតម្រូវឱ្យមានប្លង់ ឬរង់ចាំ "រហូតដល់សំណង់សង់រួចរាល់ទើបដាក់ពាក្យស្នើកម្ចី។” 

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក បុរី វិមានសំណាង បានមានប្រសាសន៍ថា៖ “ពិធីចុះហត្ថលេខានៅថ្ងៃនេះ ជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាង បុរី វិមានសំណាង និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក ក្នុងការផ្ដល់ភាពងាយស្រួលកាន់តែខ្លាំង ជូនដល់អតិថិជនរបស់បុរី វិមានសំណាង ឱ្យទទួលបានផ្ទះតាមក្ដីប្រាថ្នា។”

លោកឧកញ៉ា ស្ថាបនិកបុរី វិមានសំណាង បានបញ្ជាក់បន្ថែមថា អនុស្សរណៈយោគយល់ដ៏ពិសេសនេះ ក៏នឹងរួមចំណែកទាក់ទាញ អតិថិជន អ្នកវិនិយោគិនជប៉ុនឱ្យសម្រេចចិត្ត មកវិនិយោគ ជាមួយបុរី វិមានសំណាង ផងដែរ។

ដើម្បីអបអរសាទរចំពោះការចុះហត្ថលេខាលើ កិច្ចសហប្រតិបត្តិការភាពជាដៃគូនេះ អតិថិជនដែលទិញផ្ទះនៅបុរី វិមានសំណាង នឹងទទួលបានកម្ចីទិញផ្ទះ ក្នុងអត្រាការប្រាក់ ៨,៥០% ក្នុងមួយឆ្នាំ និងការអនុម័តកម្ចី កាន់តែមានភាពងាយស្រួល និងឆាប់រហ័ស ជាមួយនឹងទំហំកម្ចីរហូតដល់ ៨០%នៃតម្លៃគេហដ្ឋានសរុប ហើយមានរយៈពេលរហូតដល់ ២០ ឆ្នាំ។ 

សម្រាប់ព័ត៌មានបន្ថែមអំពីកម្ចីទិញផ្ទះ សូមទាក់ទងមកកាន់អ្នកជំនាញផ្នែកកម្ចីទិញផ្ទះ របស់យើង ឥឡូវនេះតាមរយៈលេខទូរសព្ទ  0៧៨ ២២២ ០៨២ / 0៧៨ ២២២ ០៨៦ ឬផ្នែកបម្រើសេវាកម្មអតិថិជនតាមទូរសព្ទ ០២៣ ៩៩៩ ០០០។ លោកអ្នកក៏អាចទាក់ទងផ្នែកលក់របស់បុរី វិមានសំណាង តាមរយៈលេខទូរសព្ទ០១១ ៦២៦ ៧៨៩។