ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានរៀបចំកិច្ចពិភាក្សា Business Stability Talk លើកដំបូង ស្ដីពីការគ្រប់គ្រងហានិភ័យនៃអត្រាប្តូរប្រាក់បរទេស ថ្ងៃទី 20 ខែមីនា ឆ្នាំ 2025 នៅការិយាល័យកណ្តាលរបស់ធនាគារ។ កម្មវីធីនេះមានការចូលរួមពីវាគ្មិនកិត្តិយសពីររូប រួមមានលោក ខៀវ សុភីណា នាយកនាយកដ្ឋានផ្នែកទីផ្សារហិរញ្ញវត្ថុ នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង លោកស្រី គង់ ធីតា នាយិកានាយកដ្ឋានហិរញ្ញវត្ថុ នៃក្រុមហ៊ុនហនុមាន ដែលបានចែករំលែកចំណេះដឹង និងបទពិសោធជូនដល់អ្នកចូលរួមអំពីបញ្ហាប្រឈម និងឱកាសនានាដែលទាក់ទងនឹងការផ្លាស់ប្តូររូបិយបណ្ណបរទេស សម្រាប់ជាប្រយោជន៍ក្នុងការធ្វើអាជីវកម្មរបស់ពួកគាត់។