រាជធានីភ្នំពេញ ថ្ងៃទី06 ខែតុលា ឆ្នាំ2025 - ដើម្បីចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រោមស្មារតីរួបរួមជាតិ គណៈគ្រប់គ្រង និងបុគ្គលិកនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បាននាំយក “មូលនិធិសាមគ្គីភាពកម្ពុជា” ចំនួន ៤០លានរៀល ដែលជាការចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តពីសំណាក់អតិថិជន បុគ្គលិក និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដើម្បីចូលរួមចំណែកតាមរយៈ ធនាគារជាតិ នៃ កម្ពុជា។
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក លន់ សំអុល ប្រធាននាយកដ្ឋានត្រួតពិនិត្យ១ នៃធនាគារជាតិ នៃ កម្ពុជា ។ គោលបំណងនៃមូលនិធិនេះ គឺដើម្បីគាំទ្រដល់ជនរួមជាតិដែលបាន និងកំពុងរងផលប៉ះពាល់ដោយសារវិបត្តិព្រំដែន។
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ដែលបានចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌នេះ ដើម្បីសុខុមាលភាពសហគមន៍។ យើងខ្ញុំសូមអរគុណសម្រាប់ជំនួយដ៏ថ្លៃថ្លា និងទំនុកចិត្តរបស់លោកអ្នក និងសូមប្រសិទ្ធិពរជូនលោកអ្នក និងក្រុមគ្រួសារជួបតែសុខសុភមង្គល សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។
 
                 English
                        English
                     日本語
                        日本語
                     
                            
                     
                            
                     
			
	
							
						 
			
	
							
						