នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានរៀបចំកម្មវិធីកិច្ចសន្ទនាកាហ្វេថ្ងៃសុក្រ (Friday Coffee Talk) ដោយធ្វើការជជែកពិភាក្សាទៅលើប្រធានបទស្ដីពី “របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ហិរញ្ញប្បទានបំណុល" ដោយមានការចូលរួមចែករំលែកដោយ លោក ពា វណ្ណឆាយ នាយកផ្នែកសហគ្រាសធុនតូច និងមធ្យម និងអ្នកនាង ស៊ូ សុខសង្វារ នាយិកាផ្នែកទំនាក់ទំនងឥណទាន នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ កម្មវិធីកិច្ចសន្ទនាកាហ្វេថ្ងៃសុក្រ (Friday Coffee Talk) នេះ បានប្រព្រឹត្តិទៅនៅការិយាល័យកណ្តាលរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលមានអ្នកចូលរួមសរុបចំនួនជាង 30នាក់ (មានស្រ្តីចំនួនប្រមាណ១៥%) ហើយការចែករំលែកនេះបានផ្ដោតសំខាន់ទៅ៖

  • របាយការណ៍ហិរញ្ញវត្ថុ ដែលអាចទទួលយកបានពីស្ថាប័នហិរញ្ញវត្ថុ
  • របាយការណ៍ហិរញ្ញវត្ថុបែបណាដែលជាតម្រូវការក្នុងការដាក់ស្នើហិរញ្ញប្បទានបំណុល
  • ចំណុចពិចារណា ក្នុងការជៀសវាងក្នុងរបាយការណ៍ហិរញ្ញវត្ថុ

ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ពិតជាមានសារៈសំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ។​ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ប្តេជ្ញាបន្តគាំទ្រផ្នែកហិរញ្ញវត្ថុ និងបន្តសហការជាមួយដៃគូនានា ក្នុងការចូលរួមជួយជ្រោមជ្រែងការរីកចម្រើនក្នុងប្រទេសកម្ពុជា ហើយការចូលរួមនេះបង្ហាញនូវការប្តេជ្ញាចិត្តគាំទ្រ សហគ្រាសធុនតូច និងមធ្យមជម្រុញកំណើនសេដ្ឋកិច្ចជាតិ។