ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានសហការគ្នារៀបចំនូវកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលហៅថា Entrepreneurship Program Initiative of CGCC (EPIC) វគ្គទី៣ នៃឆ្នាំ២០២៤។

EPIC គឺជាកម្មវិធីបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមរយៈពេលវែងមួយរបស់ CGCC ដែលត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការចាប់ពីថ្ងៃទី៣១ ខែមករា​ឆ្នាំ២០២៤ ដោយផ្តោតលើការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ សហគ្រិនភាព ការធានាឥណទាន និងការប្រើប្រាស់កម្ចីប្រកបដោយការប្រសិទ្ធភាព និងការទទួលខុសត្រូវ។ ចំណែកកម្មវីធនេះ EPIC  វគ្គទី ៣នេះ បានរៀបចំឡើងក្រោមប្រធានបទស្តីអំពី “ប្រតិបត្តិការអាជីវកម្មក្នុងយុគសម័យឌីជីថលសម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម” ដែលប្រព្រឹត្តិនៅឯមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច សាជីវកម្មធានាឥណទានកម្ពុជា។​ 

ធនាគារ ជេ​ ត្រាស់ រ៉ូយ៉ាល់ មានកិត្តិយសដែលបានសហការជាមួយ CGCC​ ក្នុងការៀបចំEPIC វគ្គទី៣ នេះ និងបានចូលរួមធ្វើបទបង្ហាញស្តីពី “ដំណើរការវាយតម្លៃឥណទាន និងដំណោះស្រាយហិរញ្ញវត្ថុសម្រាប់អាជីវកម្ម ខ្នាតតូច និងមធ្យម” ជូនដល់សិក្ខាកាមដែលជាម្ចាស់អាជីវកម្មសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ចំនួន ៥០រូប ដែលក្នុងនោះ ៦៥% ជាសហគ្រិនស្រ្តី និងរួមទាំងនិស្សិតប្រមាណ ១០រូប នៃសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)។

06 December 2024 - J Trust Royal bank and Credit Guarantee Corporation of Cambodia (CGCC) co-organized the Entrepreneurship Program Initiative of CGCC (EPIC) 3rd series of 2024. 

EPIC is CGCC’s long-term capacity-building program for MSMEs in Cambodia that launched on 31 January 2024, focusing on financial literacy, entrepreneurship, credit guarantee, and effective responsible use of guaranteed loans. This EPIC 3rd series theme is about “Effective Business Operation in the Digital Age for MSMEs” at the Business Development Center. 

J Trust Royal Bank is honored to co-organize with CGCC on this EPIC 3rd series and present about “Loan Assessment and Financial Solution for Small and Medium Enterprise” to around 50 trainees from the Micro, Small, and Medium (MESMEs) Entrepreneurs, which approximately 65% is the women entrepreneurs, and around 10 students from the AMT scholarship-Alumni Association.