រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង សមាគមសហគ្រិនស្ត្រីកម្ពុជា បានប្រកាសពីកិច្ចសហការរួមគ្នា ដែលធ្វើឡើងជាផ្លូវការតាមរយៈការចុះអនុស្សរណៈនៃការយោគយល់នៅការិយាល័យកណ្ដាលធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ កន្លងមកនេះ។

ភាពជាដៃគូនេះ នឹងផ្ដល់ជូននូវអត្ថប្រយោជន៍ជាច្រើនដល់សមាជិការបស់សមាគមដូចជា សេវាកម្មធនាគារPremier អត្រាការប្រាក់ប្រកួតប្រជែងសម្រាប់កម្ចី ការបញ្ចុះតម្លៃសេវាលើប្រតិបត្តិការមួយចំនួន ព្រមទាំងដំណោះស្រាយហិរញ្ញវត្ថុសម្រាប់អាជីវកម្មប្រកបដោយភាពងាយស្រួល និងទំនុកចិត្ត។

ការផ្ដល់ជូននេះត្រូវបានសម្រិតសម្រាំងជាពិសេស ដើម្បីគាំទ្រសហគ្រិន ឬម្ចាស់អាជីវកម្មដែលជាស្រ្តី ក្នុងនាមជាដៃគូ និងទីប្រឹក្សាផ្នែកហិរញ្ញវត្ថុ ដែលជាចំណែកមួយនៃការចូលរួមក្នុងលើកកម្ពស់ស្ត្រី និងសេដ្ឋកិច្ចជាតិ។