ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ប្រកាសដាក់ឱ្យ ប្រើប្រាស់នូវកម្មវិធី JTRB Authenticator App ដែលមានរួមបញ្ចូលទាំងសុវត្ថិភាព និងភាពងាយស្រួលសម្រាប់អតិថិជនអាជីវកម្ម និងសាជីវកម្ម
០២ សីហា ២០២១
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ប្រកាសដាក់ឱ្យ ប្រើប្រាស់នូវកម្មវិធី JTRB Authenticator App ដែលមានរួមបញ្ចូលទាំងសុវត្ថិភាព និងភាពងាយស្រួលសម្រាប់អតិថិជនអាជីវកម្ម និងសាជីវកម្ម
០២ សីហា ២០២១
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានប្រកាសដាក់ឱ្យប្រើប្រាស់នូវកម្មវិធី JTRB Authenticator App ជាកម្មវិធីបង្កើតលេខកូដសម្ងាត់ (One-Time Password - OTP) ដែលមានសុវត្ថិភាព ភ្ជាប់ទៅ ប្រព័ន្ធប្រតិបត្តិការធនាគារតាមអ៊ីនធឺណិត JTR Connect ចំពោះអតិថិជនអាជីវកម្ម និងសាជីវកម្ម ដោយអនុលោមតាម ស្តង់ដារផ្ទៀងផ្ទាត់ពីរជំហា៑ន (Two-Factor Authentication) ដោយដាក់បញ្ចូលការចូលប្រើប្រាស់កម្មវីធីដោយស្វ័យប្រវត្តិ និងប្រើបច្ចេកវិទ្យាចុងក្រោយ ដោយប្រើការស្កេនក្រយៅដៃ ឬផ្ទៃមុខ ទាំងប្រព័ន្ធប្រតិបត្តិការ iOS និង Android ។

ធនាគារយើង ដឹងយ៉ាងច្បាស់ពីតម្រូវការរបស់អតិថិជនទាក់ទងអំពីសុវត្ថិភាពក្នុងការប្រើប្រាស់សេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណិត និងភាពងាយស្រួលរបស់អតិថិជនដែលគោលដៅទាំងពីរនេះ មានការលំបាកបញ្ចូលគ្នាកាលពីមុន ប៉ុន្តែយើងបានបង្កើតជូនលោកអ្នក។
ដើម្បីទទួលបានលេខសម្ងាត់ (OTP) លោកអ្នកគ្រាន់តែចុចលើកម្មវិធី JTRB Authenticator App ឬចុចលើសារជូនដំណឹងពីកម្មវិធីតែម្តងប៉ុណ្ណោះ ហើយលេខសម្ងាត់មួយដង (OTP) នឹងបង្ហាញយ៉ាងរហ័សក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ លោកអ្នកនឹងទទួលបានសេវាកម្មធនាគារប្រចាំថ្ងៃប្រកបដោយសុវត្ថិភាព និងងាយស្រួល ពោលគឺការចូលប្រើប្រាស់ និងអនុម័តប្រតិបត្តិការនៅលើប្រព័ន្ធប្រតិបត្តិការអ៊ីនធឺណិត JTR Connect អាចប្រព្រឹត្តិទៅបាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
ធនាគារយើង ក៏បានធ្វើឱ្យមានភាពប្រសើរនូវតំណពី “សេវាសារ SMS” ទៅជាការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ដែលជួយកាត់បន្ថយការឆ្លងកាត់បណ្តាញរបស់ក្រុមហ៊ុនអន្តរការី ដោយធ្វើការបញ្ជូនផ្ទាល់ពីមួយទៅមួយទៅកាន់អតិថិជន ដែលឧស្សាហ៍ធ្វើដំណើរ ឬកំពុងស្ថិតនៅក្រៅប្រទេសដែលមានដូចជា ចិន សឹង្ហបូរី ថៃ និង វៀតណាម។ ល។ ដូច្នេះអតិថិជននឹងពុំមានផលរំខាន ឬមិនចាំបាច់ប្រើសេវា Roaming សម្រាប់ទទួលសារ លេខសម្ងាត់ (OTP) ទៀតនោះទេ។
កម្មវិធី JTRB Authenticator App មាននៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android។
សូមចូលទៅកាន់គេហទំព័រ https://jtrustroyal.com/kh/corporate/transaction-services/jtrb-authenticator/ ដើម្បីស្វែងយល់បន្ថែម អំពីការតំឡើង និងការប្រើប្រាស់កម្មវិធី។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ +855 23 999 255 រៀងរាល់ម៉ោងធ្វើការរ ឬអ៊ីម៉ែលមកកាន់ BusinessService@jtrustroyal.com ។