រាជធានីភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចាប់ដៃគូអាជីវកម្មជាមួយក្រុមហ៊ុន KNN (Cambodia) ដែលជាតំណាងចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន JETOUR AUTO នៅកម្ពុជា។ កិច្ចសហការនេះ មានគោលបំណងផ្តល់ជូនអតិថិជននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល ជាមួយនឹងបទពិសោធន៍ស្នើសុំកម្ចីទិញរថយន្តកាន់តែប្រសើរ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានៃភាពជាដៃគូអាជីវកម្មនេះ បានប្រព្រឹត្តទៅនៅក្នុងព្រឹត្តិការណ៍សម្ពោធរថយន្ត JETOUR Dashing នៅផ្សារទំនើបអ៊ីអន សែនសុខ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់លោក Makoto Kurokawa នាយកប្រតិបត្តិរង នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងកញ្ញា អ៊ឹង មុយហ្គេច នាយកប្រតិបត្តិប្រតិបត្តិការនៃក្រុមហ៊ុន KNN (Cambodia) និងមានការចូលរួមពីភ្ញៀវកិត្តិយស និងថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រុមហ៊ុនទាំងពីរ ផងដែរ។
ភាពជាដៃគូនេះ ត្រូវបានរៀបចំឡើងដើម្បីជួយសម្រួលដល់ប្រជាជនកម្ពុជា ក្នុងការទិញរថយន្តថ្មី។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ម្ចាស់រថយន្ត រួមមាន ចំនួនទឹកប្រាក់កម្ចីកាន់តែខ្ពស់ និងដំណើរការឆាប់រហ័ស ដែលអាចផ្ដល់ជូនរហូតដល់ចុងឆ្នាំនេះ។
អតិថិជនដែលទិញរថយន្ត JETOUR ពីក្រុមហ៊ុន KNN (Cambodia) នឹងអាចទទួលបានប្រាក់កម្ចីរថយន្តរហូតដល់ 85% នៃតម្លៃរថយន្ត ជាមួយនឹងរយៈពេលកម្ចីរហូតដល់ 84 ខែ ក្នុងអត្រាការប្រាក់ប្រកួតប្រជែង និងឥតគិតថ្លៃលើកម្រៃសេវាផ្លូវច្បាប់ថែមទៀតផង។ លើសពីនេះទៅទៀត អតិថិជននឹងទទួលបានការផ្តល់ជូនពិសេសដែលកំពុងមានស្រាប់ពីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលក្នុងនោះរួមមានបណ្ណទឹកប្រាក់ 500 ដុល្លារអាមេរិក (ស្ទីកគ័រការពារថ្នាំ និងការពារកំដៅ) សម្រាប់ទំហំកម្ចីចាប់ពី 20,000 ដុល្លារអាមេរិកឡើងទៅ ឬបណ្ណទឹកប្រាក់ 500 ដុល្លារអាមេរិក (លាងរថយន្ត)។
លោក Makoto Kurokawa នាយកប្រតិបត្តិរង នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ថា៖ “ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូអាជីវកម្មជាមួយក្រុមហ៊ុន KNN (Cambodia) ក្នុងគោលបំណងសម្រួលដំណើរការទិញរថយន្តថ្មី ឱ្យកាន់តែមានភាពងាយស្រួលងាយស្រួល
សម្រាប់អតិថិជន តាមរយៈកម្ចីទិញរថយន្ត ដែលមិនមានភាពស្មុគស្មាញ។ តាមរយៈភាពជាដៃគូនេះ អតិថិជននឹងអាចក្លាយជាម្ចាស់រថយន្ត JETOUR Dashing ដ៏ថ្មីស្រឡាង ព្រមជាមួយនឹងអត្ថប្រយោជន៍ជាច្រើន ដើម្បីបំពេញតាមតម្រូវការរបស់ពួកគាត់”។
កញ្ញា អ៊ឹង មុយហ្គេច នាយកប្រតិបត្តិប្រតិបត្តិការនៃក្រុមហ៊ុន KNN (Cambodia) ក៏បានមានប្រសាសន៍ថាបន្ថែមផងដែរថា៖ “ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាធនាគារដំបូងបំផុត ដែលយើងបានសហការជាមួយ ដើម្បីផ្តល់ជាជម្រើសក្នុងការទទួលបានកម្ចី សម្រាប់អតិថិជនរបស់យើង។ ភាពជាដៃគូនេះ បានបង្ហាញពីការចាប់ផ្តើមដ៏រីករាយបំផុត ហើយយើងសង្ឃឹមថា នឹងមានកិច្ចសហការជាបន្តបន្ទាប់ទៀតនាពេលខាងមុខ ដើម្បីជាប្រយោជន៍ដល់អតិថិជនរបស់ក្រុមហ៊ុនទាំងពីរ។
អតិថិជនអាចអញ្ជើញចូលទៅកាន់ស្តង់ដាក់បង្ហាញរថយន្ត JETOUR Dashing ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមអំពីរថយន្ត ក្នុងព្រឹត្តិការណ៏ដាក់សម្ពោធរយៈពេលពីរថ្ងៃនេះផងដែរ។
 
                 English
                        English
                     日本語
                        日本語
                     
                            
                     
                            
                     
			
	
							
						 
			
	
							
						 
			
	
							
						