ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ប្រកាសជាផ្លូវការអ្នកនាង ចាន់ កែវនិមល ជាទូតសុឆន្ទៈដំបូងរបស់ធនាគារ
ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ប្រកាសជាផ្លូវការអ្នកនាង ចាន់ កែវនិមល ជាទូតសុឆន្ទៈដំបូងរបស់ធនាគារ
ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ប្រកាសជាផ្លូវការអ្នកនាង ចាន់ កែវនិមល ជាទូតសុឆន្ទៈដំបូងរបស់ធនាគារ
រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ - ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានប្រកាសជាផ្លូវការ អ្នកនាង ចាន់ កែវនិមល ដែលជាពិធីការនីដែលមានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជា ជាទូតសុឆន្ទៈដំបូង របស់ធនាគារ។ កម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូតសុឆន្ទៈរវាង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងអ្នកនាង ចាន់ កែវនិមល ត្រូវបាន
ប្រព្រឹត្តិទៅកាលពីព្រឹកថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងភ្ញៀវកិត្តិយសផងដែរ នៅសណ្ឋាគារ Rosewood។
ជាមួយបទពិសោធន៍ក្នុងការបម្រើសេវាកម្មធនាគារប្រកបដោយទំនុកចិត្តអស់រយៈពេលជាង ១៦ឆ្នាំ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ត្រូវបានសាធារណជនទទួលស្គាល់ថាជា ធនាគារដែលមានបុគ្គលិកប្រកបដោយវិជ្ជាជីវៈ និងផ្ដល់សេវាកម្មជាទីគាប់ចិត្តជូនដល់អតិថិជន។ ថ្មីៗនេះធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានទទួលពានរង្វាន់ “ធនាគារឆ្នើមដែលផ្ដោតលើការយកចិត្តទុកដាក់ចំពោះអតិថិជនជាចម្បង” ពី Global Business Outlook ដែលជាទស្សនាវដ្តីអន្តរជាតិល្បីមួយនៅចក្រភពអង់គ្លេស។
ជាមួយនឹងឱកាសក្នុងការពង្រីកវិសាលភាពរបស់ធនាគារក្នុង ឆ្នាំ២០២២នេះ ធនាគារក៏នៅតែបន្តពង្រឹងគុណភាពសេវាកម្មរបស់ខ្លួន ដើម្បីផ្ដល់ជូនបទពិសោធន៍ធនាគារដ៏ល្អបំផុតសម្រាប់អតិថិជន ដែលស្របទៅនឹងបាវចនាប្រតិបត្តិការរបស់ធនាគារគឺ “អតិថិជនជាចំបង” ដែលធានាថាអតិថិជនទទួលបានសេវាកម្មកាន់តែប្រសើរពីធនាគារ។ ទន្ទឹមជាមួយគ្នានេះដែរ ធនាគារនឹងវិនិយោគធនធានបន្ថែមទៀត ដើម្បីលើកកម្ពស់គុណភាពផលិតផល និងសេវាកម្ម ព្រមទាំងជំរុញការទទួលស្គាល់ និងភាពលេចធ្លោរបស់ធនាគារ សម្រាប់ផលប្រយោជន៍អតិថិជន និងសាធារណជន។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងជំរុញឱ្យសាធារណជនកាន់តែស្គាល់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បន្ថែមទៀត ជាពិសេសអតិថិជនថ្មី ដែលមិនទាន់ស្គាល់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅឡើយ។ អ្នកនាង កែវនិមល មិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែអ្នកនាង មានអាជីពមួយគួរឱ្យកត់សម្គាល់ និងទទួលបានការគោរព នៅក្នុងអាជីពជាពិធីការនី។ អ្នកនាងមិនត្រឹមតែជាបុគ្គលសាធារណៈប៉ុណ្ណោះទេ ថែមទាំងជាភរិយានិងជាម្តាយម្នាក់ដែលតែងតែគិតគូរ រៀបចំផែនការហិរញ្ញវត្ថុសម្រាប់គ្រួសារ និងជាអ្នកដឹកនាំដែលស័ក្តិសមនឹងតម្លៃស្នូលរបស់ធនាគារ។
ការសហការនេះ ក៏បញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ធនាគារ ដើម្បីក្លាយជាដៃគូហិរញ្ញវត្ថុដែលគួរឲ្យទុកចិត្តបំផុត ដែលផ្ដោតការយកចិត្តទុកដាក់លើតម្រូវការរបស់អតិថិជនចំបង ហើយអ្នកនាង កែវនិមល នឹងមានវត្តមានក្នុងកម្មវិធី ក៏ដូចជាការផ្សព្វផ្សាយផលិតផល និងសេវាកម្មផ្សេងៗ របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។
អ្នកនាង ចាន់ កែវនិមល ក៏បានបង្ហាញចំនាប់អារម្មណ៍ផងដែរថាអ្នកនាងមានសេចក្ដីសោមន្សរីករាយ ដែលធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ទុកចិត្ត និងជ្រើសរើសរូបគាត់ជាទូតសុឆន្ទៈដំបូងសម្រាប់ធនាគារ។ អ្នកនាងនិមលបន្ថែមទៀតថាគាត់អាចផ្សារភ្ជាប់ជាមួយ ធនាគារបាន ដោយសារតែផលិតផលរបស់ធនាគារមានភាពប្រហាក់ប្រហែលទៅនឹងរបត់ ក៏ដូចជាការរៀបចំផែនរៀបចំហិរញ្ញវត្ថុសម្រាប់ការរស់នៅរបស់គាត់។ ការសន្សំជាមួយគណនីសន្សំ GOAL របស់ធនាគារជេ ត្រាស់ រ៉ូយ៉ាល់ ជាឧទាហរណ៍មួយ ស្របនឹងអ្វីដែលអ្នកនាងនិមលបង្រៀនឱ្យកូនស្រីចេះសន្សំ ព្រោះការសន្សំដូចជាការវិនិយោគសម្រាប់ខ្លួនឯងផងដែរ។