ថ្ងៃទី 9 - 11 ខែធ្នូ ឆ្នាំ 2022 - ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចូលរួមក្នុងព្រឹត្តិការណ៍ ពិព័រណ៍សៀវភៅកម្ពុជា លើកទី 9 រយៈពេលបីថ្ងៃ ក្រោមប្រធានបទ "មួយថ្ងៃអាន មួយថ្ងៃដឹង" ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងព័ត៌មាន នៅបណ្ណាល័យជាតិនៅកម្ពុជា។
ក្នុងរយៈពេល ៣ថ្ងៃនៃពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ ត្រូវបានរៀបចំដោយជោគជ័យ និងទាក់ទាញសាធារណជនជាច្រើន រួមទាំងមាតាបិតា សិស្សានុសិស្សគ្រប់វ័យ និងប្រជាពលរដ្ឋក្នុងសហគមន៍ជាច្រើនទៀត ដែលបានមកជួបជុំគ្នា និងចូលរួមគ្រប់សកម្មភាពរហូតដល់ថ្ងៃចុងក្រោយ។ សកម្មភាពនៅ អាន លេង រៀន Corner របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ រួមមានហ្គេម Sudoku ការអាន ការគូររូប និងសំណួរចម្លើយតាមប្រព័ន្ធឌីជីផលទាក់ទងនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់កុមារ និងយុវជន។
ស្របជាមួយនឹងបេសកកម្មទំនួលខុសត្រូវសង្គមរបស់ធនាគារ ក្នុងការលើកកម្ពស់អក្ខរកម្ម ដើម្បីភាពរីកចម្រើននៃប្រទេសកម្ពុជា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាអ្នកឧបត្ថម្ភមាស ក្នុងព្រឹត្តិការណ៍នេះ ក្នុងគោលបំណងលើកកម្ពស់ទម្លាប់អានសៀវភៅ ការស្រលាញ់ និងចូលចិត្តសៀវភៅ សម្រាប់មនុស្សគ្រប់វ័យ។ ក្នុងព្រឹត្តិការណ៍ទាំងមូល បានទាក់ទាញអ្នកចូលរួមសរុបប្រហែល 109,500នាក់ ។
 
                 English
                        English
                     日本語
                        日本語
                     
                            
                     
                            
                     
			
	
							
						 
			
	
							
						 
			
	
							
						 
			
	
							
						 
			
	
							
						 
			
	
							
						