រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងក្រុមហ៊ុនវីឌូស៊ែរ បានប្រកាសកិច្ចសហការភាពដៃគូអាជីវកម្ម នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅការិយាល័យកណ្ដាលរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។
ភាពជាដៃគូនេះមានគោលបំណង តភ្ជាប់សិស្សានុសិស្សក្នុងស្រុកជាមួយឱកាសសិក្សានៅក្រៅប្រទេស តាមរយៈការប្រឹក្សាយោបល់ និងដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប ជូនដល់មាតាបិតាសិស្សដើម្បីភាពជោគជ័យក្នុងការសិក្សារបស់កូនៗពួកគាត់។
 
                 English
                        English
                     日本語
                        日本語
                     
                            
                     
                            
                     
			
	
							
						 
			
	
							
						