ភ្នំពេញថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ - ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងបុរី មេគង្គ លែន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងសហប្រតិបត្តិការហិរញ្ញប្បទានគេហដ្ឋាន នៅការិយាល័យលក់របស់បុរី បុរី មេគង្គ លែន ស្ថិតលើផ្លូវជាតិ ៦អា។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះត្រូវបានប្រព្រឺត្តិឡើងក្រោមអធិបតីភាព អ្នកឧកញ៉ា ជាម ឃុនណាត អគ្គនាយក បុរី មេគង្គ លែន និងលោក Akihiko Kisaka នាយកប្រតិបត្តិរង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ រួមទាំងថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរផងដែរ។ ភាពជាដៃគូនេះមានគោលបំណងសម្រួលដំណើរការស្នើសុំកម្ចីទិញផ្ទះ បង្កើនភាពងាយស្រួលសម្រាប់អតិថិជន។

លោក Akihiko Kisaka នាយកប្រតិបត្តិរង នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ថា “ភាពជាដៃគូនេះនឹងធ្វើឱ្យមានការប្តេជ្ញាចិត្តរួមគ្នាជួយឱ្យអតិថិជនគ្រប់រូបមិនថាជាបុគ្គល ឬក្រុមគ្រួសារឱ្យសម្រេចបានផ្ទះក្នុងក្ដីស្រមៃរបស់ពួកគាត់។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ពិតជាមានសេចក្ដីសោមន្សរីករាយ ក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប តាមរយៈកម្មវិធី Alliance Programme ដើម្បីជួយឱ្យក្ដីប្រាថ្នានេះក្លាយជាការពិត។ អតិថិជនរបស់បុរី មេគង្គ លែននឹងរីករាយជាមួយលក្ខខណ្ឌកម្ចីពិសេស រួមទាំងការផ្តល់កម្ចីរហូតដល់ 80% នៃតម្លៃគេហដ្ឋានសរុប ព្រមទាំងមិនតម្រូវឱ្យមានប្លង់ ឬរង់ចាំ រហូតដល់សំណង់សង់រួចរាល់ទើបដាក់ពាក្យស្នើកម្ចីនោះទេ។”

អ្នកឧកញ៉ា ជាម ឃុនណាត បានមានប្រសាសន៍យ៉ាងមុតមាំថា៖ "ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង បុរី មេគង្គ លែន និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាការចាប់ផ្តើមនៃភាពជាដៃគូយុទ្ធសាស្ត្រដែលបើកទំព័រថ្មីនៃការរីកចម្រើនរបស់វិស័យអចលនទ្រព្យ និងវិស័យហិរញ្ញវត្ថុ។ តាមរយៈកិច្ចសហការមួយនេះ យើងរួមគ្នាផ្ដល់ជូនភាពងាយស្រួលនៃឥណទានផ្ទះដ៏សម្បូរបែបសមស្របតាមតម្រូវការអតិថិជនក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ដែលអនុញ្ញាតឱ្យពួកគាត់ទទួលបានគេហដ្ឋានក្នុងក្តីស្រមៃពី បុរី មេគង្គ លែន ជាមួយឥណទានដ៏ល្អរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។"

ក្រោមកិច្ចសហប្រតិបត្តិការភាពជាដៃគូនេះ អតិថិជនដែលទិញផ្ទះនៅបុរី មេគង្គ លែន នឹងទទួលបាន៖

  • ទំហំកម្ចីបានរហូតដល់ 80% នៃតម្លៃផ្ទះ
  • រយៈពេលកម្ចីបានរហូតដល់ 25ឆ្នាំ
  • ការបញ្ចុះតម្លៃ 50% សម្រាប់សេវាអនុម័តកម្ចី
  • ឥតគិតថ្លៃសេវាផ្លូវច្បាប់

ការផ្ដល់ជូននេះមានសុពលភាពរហូតដល់ ថ្ងៃទី​30 ឧសភា ឆ្នាំ2025។

ទន្ទឹមនឹងគ្នានេះដែរ បុរី​ មេគង្គ លែន ក៏ធ្វើការផ្តល់ជូនប្រូម៉ូសិនដ៏ពិសេសមិនធ្លាប់មានជូនដល់អតិថិជនដូចជា៖

  • ទទួលបានបណ្ណសាច់ប្រាក់រហូតដល់ 65,000 ដុល្លារ សម្រាប់ការទិញផ្ទះ
  • ទទួលបានការបញ្ចុះតម្លៃរហូតដល់ 16%
  • ថែមជូនម៉ាស៊ីនត្រជាក់ជាច្រើនគ្រឿង
  • ទទួលបានឱកាសឈ្នះរង្វាន់រថយន្តទំនើប ROLLS ROYCE
  • គោលការណ៍បង់ប្រាក់ងាយស្រួល
  • ទិញភ្លាម ចូលនៅភ្លាម!
  • ក្លាយជាម្ចាស់កម្មសិទ្ធិ 100% ភ្លាមៗ