ឱកាសឈ្នះរង្វាន់កញ្ចប់ស្នាក់នៅរីស៊តសម្រាប់មនុស្ស២នាក់ ដោយគ្រាន់តែចំណាយជាមួយបណ្ណវីសា J Trust Royal ណាមួយតាមចំនួនដែលបានកំណត់។

រង្វាន់រួមមានកញ្ចប់ស្នាក់នៅរីស៊តចំនួន២យប់ សម្រាប់មនុស្ស២នាក់៖

  • Six Senses Krabey
  • Royal Sand Koh Rong
  • Koh Russey Resort

កាលបរិច្ឋេទប្រូម៉ូសិន៖ ថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤

ដើម្បីទទួលបានសន្លឹកឆ្នោត៖ រាល់​ការ​ចំណាយអស់ ១០០ដុល្លារអាមេរិក ជាមួយបណ្ណវីសា J Trust Royal លោកអ្នកនឹងទទួលបានសន្លឹកឆ្នោតចំនួន​ ១​ សន្លឹក

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ផ្នែកបម្រើសេវាកម្មអតិថិជនតាមរយៈទូរសព្ទលេខ ០២៣ ៩៩៩​ ០០០។

ខចែង និងលក្ខខណ្ឌ

  • ការផ្ដល់នេះ សម្រាប់អតិថិជនបណ្ណឥណពន្ធ និងឥណទានវីសា​ ​ថ្មី​ និង​ចាស់ (Premier ឬ Platinum ឬ​ Classic) ដែលប្រើប្រាស់បណ្ណក្នុងកំឡុងពេលផ្ដល់ជូន។
  • បុគ្គលិកធនាគារ ជេ ត្រាស់​ រ៉ូយ៉ាល់ និងសមាជិកគ្រួសារផ្ទាល់របស់ពួកគាត់មិនមានសិទ្ធិចូលរួមក្នុងកម្មវិធីនេះទេ។
  • រាល់​ការ​ចំណាយអស់ ១០០ដុល្លារអាមេរិក ជាមួយបណ្ណវីសា J Trust Royal លោកអ្នកនឹងទទួលបានសន្លឹកឆ្នោតចំនួន​ ១​ សន្លឹក​។​​
  • សម្រាប់បណ្ណឥណទាន
    • រាល់ការចំណាយរបស់បណ្ណបន្ថែមនឹងត្រូវរួមបញ្ចូលជាមួយបណ្ណចម្បង
    • សន្លឹកឆ្នោតសរុប នឹងរាប់ក្រោមឈ្មោះរបស់ម្ចាស់បណ្ណចម្បង
  • សម្រាប់បណ្ណឥណពន្ធ
    • រាល់ការចំណាយនឹងរាប់បញ្ចូលក្រោមឈ្មោះគណនីតែមួយ
    • សន្លឹកឆ្នោតសរុប នឹងរាប់ក្រោមឈ្មោះរបស់ម្ចាស់គណនីចម្បង
  • រង្វាន់កញ្ចប់ស្នាក់នៅរីស៊តសម្រាប់មនុស្ស២នាក់ មានដូចជា៖
    • រង្វាន់ទី១ ស្នាក់នៅរយៈពេល២យប់ Six Senses Krabey Island
    • រង្វាន់ទី២ ស្នាក់នៅរយៈពេល២យប់ Royal Sand Koh Rong
    • រង្វាន់ទី៣ ស្នាក់នៅរយៈពេល២យប់ Koh Russey Resort
  • កញ្ចប់រង្វាន់រួមបញ្ចូលនូវអាហារពេលថ្ងៃ និងល្ងាចសម្រាប់មនុស្ស២នាក់ មធ្យោបាយធ្វើដំណើរទៅមកពីកំពង់ផែ និងរីស៊ត។
  • អ្នកឈ្នះ​កញ្ចប់​​ដំណើរ​ស្នាក់នៅត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ ដើម្បី​ចាត់ចែង​ការធ្វើណើរពីទីតាំងរបស់ខ្លួនទៅកាន់កំពង់ផែ។
  • ការស្នាក់នៅសម្រាប់អ្នកឈ្នះ នឹងប្រព្រឹត្តទៅនៅចន្លោះខែកុម្ភៈ និងខែមេសា ឆ្នាំ២០២៥(បើមិនដូច្នេះទេ លុះត្រាតែបានបញ្ជាក់)។
  • គណនីបណ្ណឥណទានត្រូវតែដំណើរការនៅពេលធ្វើដំណើរ។
  • អតិថិជនម្នាក់ មានសិទ្ធឈ្នះតែមួយរង្វាន់ ប៉ុណ្ណោះ ហើយរង្វាន់​ទាំងអស់​មិន​អាច​ប្ដូរ​ជា​សាច់ប្រាក់​បាន​ទេ​។
  • អ្នកឈ្នះនឹងត្រូវបានជ្រើសរើសតាម​រយៈ​ការ​ចាប់ឆ្នោតតាម​ប្រព័ន្ធអេឡិតត្រូនិច​ តាមកាលបរិច្ឆេទកំណត់ដោយធនាគារ បន្ទាប់ពីកម្មវិធីផ្ដល់ជូនត្រូវបានបញ្ចប់។​
  • ធនាគារ នឹងធ្វើការទាក់ទងទៅកាន់អ្នកឈ្នះរង្វាន់ ទាំងអស់ ក្នុងរយៈពេល ១៥ថ្ងៃធ្វើការ បន្ទាប់ពីការចាប់ឆ្នោតត្រូវបានបញ្ចប់។ អ្នក​ឈ្នះ​ ត្រូវ​អញ្ជើញមកទទួល​រង្វាន់ក្នុងរយៈពេល ១៥ថ្ងៃ បន្ទាប់ពី​ក្រុមការងាររបស់ធនាគារ ទាក់ទងទៅរួច។ ប្រសិនបើ​មិន​មក​ទទួល​តាម​ពេល​ដែល​បាន​កំណត់​ នោះក្រុម​ការងារ​នឹង​ស្វែងរក​អ្នក​ឈ្នះ​ថ្មី ​មក​ជំនួស​។​
  • តាម​រយៈ​ការ​ចូលរួម​ក្នុងការផ្តល់ជូននេះ អ្នក​ឈ្នះ​ទាំងអស់​ នឹង​តម្រូវ​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​ផ្សព្វផ្សាយ​ដោយ​ស្វ័យប្រវត្តិ​ ដោយ​រូបភាព​ ឈ្មោះ​ ទីកន្លែង​ស្នាក់​នៅ​បច្ចុប្បន្ន​ អាច​នឹង​ត្រូវ​បង្ហាញ​ជា​សាធារណៈ​។
  • ធនាគារ​ ជេ ត្រាស់ រ៉ូយ៉ាល់​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​ ផ្លាស់​ប្ដូរ​ លុប​ចោល​ ឬ​បន្ថែម​លក្ខខណ្ឌ​ណាមួយ​ ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​