ផ្ដល់ជូនរៀងរាល់ថ្ងៃខែដែលមានលេខដូចគ្នា!

ទទួលបានទឹកប្រាក់ត្រលប់ ២០% នៅពេលលោកអ្នក ប្រើប្រាស់ J Trust Royal Visa Card សម្រាប់ការទូទាត់សរុបអប្បបរមា ១០០ដុល្លារ (មួយ ឬច្រើនប្រតិបត្តិការ) រៀងរាល់ថ្ងៃខែដែលមានលេខដូចគ្នា។

ការផ្ដល់ជូននេះមានសម្រាប់អតិថិជនត្រឹមតែ ១០០ នាក់តែប៉ុណ្ណោះ រៀងរាល់ខែចាប់ពីខែមិថុនា ឆ្នាំ២០២៥ រហូតដល់ខែឧសភា ឆ្នាំ២០២៦

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងផ្នែកបម្រើសេវាកម្មអតិថិជនតាមរយៈ Live Chat ឬ ០២៣ ៩៩៩ ០០០។

ខចែង និងលក្ខខណ្ឌ៖

  • រយៈពេលប្រូម៉ូសិន៖ រៀងរាល់ថ្ងៃខែដែលមានលេខដូចគ្នា* (មិថុនា ២០២៥ - ឧសភា ២០២៦)
    • ការផ្ដល់ជូន Double Day សំដៅទៅលើថ្ងៃជាក់លាក់មួយក្នុងមួយខែ ដែលមានលេខដូចគ្នា
    • ថ្ងៃខែដែលមានលេខដូចគ្នារួមមាន៖ ១.១, ២.២, ៣.៣, ៤.៤, ៥.៥, ៦.៦, ៧.៧, ៨.៨, ៩.៩, ១០.១០, ១១.១១, ១២.១២
    • លេខទាំងនេះសំដៅលើថ្ងៃទី ១ ខែមករា ឬថ្ងៃទី ២ ខែកុម្ភៈ ។ល។
  • សម្រាប់ម្ចាស់បណ្ណវីសាឥណពន្ធ ឬឥណទាន ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់
  • ការផ្ដល់ជូនទឹកប្រាក់ត្រលប់មកវិញចំនួន ២០% (កំណត់ត្រឹម ២០ ដុល្លារអាមេរិក) ដោយលោកអ្នកគ្រាន់តែទូទាត់ជាមួយបណ្ណវីសាឥណពន្ធ ឬឥណទានធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ​សរុបអប្បបរមា ២០ដុល្លារ (មួយ ឬច្រើនប្រតិបត្តិការ)
    • សម្រាប់បណ្ណឥណទាន៖ រាល់ការចំណាយរបស់បណ្ណបន្ថែមនឹងត្រូវរួមបញ្ចូលជាមួយបណ្ណចម្បង
    • សម្រាប់បណ្ណឥណពន្ធ៖ រាល់ការចំណាយនឹងរាប់បញ្ចូលក្រោមឈ្មោះគណនីចម្បង
  • ចំនួនទឹកប្រាក់ត្រលប់មកវិញនឹងត្រូវបញ្ចូលទៅក្នុងគណនីបណ្ណរបស់អតិថិជននាចុងខែបន្ទាប់
  • ទឹកប្រាក់ត្រលប់មកវិញសម្រាប់អតិថិជន ១០០ នាក់ ដំបូង ហើយធ្វើ​ឡើង​តាម​គោលការណ៍​ “​មក​មុន​ បាន​មុន”​
  • គណនីរបស់អតិថិជនត្រូវតែដំណើរការ នៅពេលធនាគារធ្វើការបញ្ចូលទឹកប្រាក់ត្រលប់មកវិញ
  • ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ ផ្លាស់ប្ដូរ លុបចោល ឬបន្ថែមខ និងលក្ខខណ្ឌណាមួយ ដោយមិនបាច់ជម្រាបដំណឹងជាមុន។