រីករាយជាមួយឱកាសទទួលបានរង្វាន់ទឹកប្រាក់សរុប ៦.០០០.០០០ រៀល
លក្ខខណ្ឌចូលរួម៖
- គណនី Retail Merchant (អតិថិជនថ្មី និងចាស់)
- ទទួលការទូទាត់តាម JTRB KHQR (ជើងបញ្ឈរ សន្លឹកបិទ ឬខ្សែកាត)
រង្វាន់៖ អាជីវករចំនួន ១០រូប ដែលទទួលការទូទាត់ច្រើនជាងគេប្រចាំខែ នឹងទទួលបានរង្វាន់ទឹកប្រាក់១០០,០០០រៀល ឬ ២៥ដុល្លារអាមេរិក។
កាលបរិច្ឆេទផ្ដល់ជូន៖ ចាប់ពិថ្ងៃទី ៨ ខែកក្កដា រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (ឈ្មោះអ្នកឈ្នះនឹងប្រកាសជារៀលរាល់ខែ)
សម្រាប់ព័ត៌មានបន្ថែម សូមមកកាន់សាខាធនាគារដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងមកកាន់ផ្នែកបម្រើសេវាកម្មអតិថិជនតាមរយៈទូរសព្ទលេខ ០២៣ ៩៩៩ ០០០។
ខ និងលក្ខខណ្ឌ៖
- ការផ្ដល់ជូននេះសម្រាប់អាជីវកររបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ទាំងអស់ដែលមានគណនី Retail Merchant (ខ្មែរ ឬដុល្លារ)និងប្រើប្រាស់ JTRB KHQR សម្រាប់ទទួលការទូទាត់
- ដើម្បីមានឱកាសទទួលបានទឹកប្រាក់រង្វាន់ អាជីវករត្រូវរក្សាចំនួនទឹកប្រាក់ក្នុងគណនីជាមធ្យមប្រចាំខែ ចំនួន ២,០០០,០០០រៀល ឬ ៥០០ដុល្លារអាមេរិក
- ប្រតិបត្តិការដែលមានចំនួនទឹកប្រាក់ចាប់ពី ៤,០០០រៀល ឬ ១ដុល្លារអាមេរិក ឡើងទៅទើបត្រូវបានរាប់បញ្ចូល
- រង្វាន់ទឹកប្រាក់ចំនួន ១០០,០០០រៀល ឬ ២៥ដុល្លារអាមេរិក ចំនួន ១០រង្វាន់ នឹងផ្តល់ជូនចំពោះអាជីវករ ដែលទទួលការទូទាត់ច្រើនជាងគេ ក្នុងខែនីមួយៗ
- ទឹកប្រាក់រង្វាន់នឹងដាក់បញ្ចូលទៅក្នុងគណនីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ របស់អាជីវករ ដែលឈ្នះ នៅខែបន្ទាប់
- ទឹកប្រាក់រង្វាន់នឹងផ្តល់ជូនតាមគោលការណ៍ មកមុនបានមុន
- ឈ្មោះអាជីវករដែលឈ្នះរង្វាន់ទាំងអស់ នឹងត្រូវប្រកាសលើបណ្តាញសង្គម និងគេហទំព័រផ្លូវការរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់
- ការទូទាត់ ឬប្រតិបត្តិការទទួលបានពីគណនីផ្ទាល់ខ្លួននឹងមិនត្រូវបានរាប់បញ្ចូលទេ
- រង្វាន់ទឹកប្រាក់ ដែលទទួលបានមិនអាចធ្វើការផ្លាស់ប្តូរ ឬផ្ទេរទៅបុគ្គល ឬអាជីវករ ដទៃបានទេ
- គណនីរបស់អាជីវករត្រូវតែដំណើរការនៅពេលធនាគារធ្វើការបញ្ចូលទឹកប្រាក់រង្វាន់
- ខ និងលក្ខខណ្ឌពាក់ព័ន្ធនឹងកម្រៃសេវា និងអត្ថប្រយោជន៍ នៃគណនី Retail Merchant ព្រមទាំងបាគង នឹងត្រូវយកមកអនុវត្ត
- ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សូមរក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ ផ្លាស់ប្ដូរ លុបចោល ឬបន្ថែមខ និងលក្ខខណ្ឌណាមួយ ដោយមិនជម្រាបជូនដំណឹងជាមុនឡើយ។