សង្រ្កាន្តបានលុយ ត្រលប់មកវិញហើយ!
មិនថាដើរលេងក្នុងក្រុង ឬទៅស្រុកកំណើតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ កុំភ្លេចប្រើ JTR Visa Card ដើម្បីទទួលបានប្រាក់ត្រលប់មកវិញ។
ការផ្ដល់ជូន៖ ទទួលបានទឹកប្រាក់ត្រលប់ $10 សម្រាប់ការចំណាយនៅតាមបណ្ដាហាងក្នុងស្រុកចាប់ពី $100 ឡើងទៅ (មួយ ឬច្រើនប្រតិបត្តិការ)។
សុពលភាព៖ 13 – 16 មេសា 2026 (រហូតអស់ថវិកាកំណត់)
ខចែង និងលក្ខខណ្ឌ
- សម្រាប់បណ្ណវីសាឥណពន្ធ ឬឥណទាន ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ទាំងអស់
- ការផ្ដល់ជូនទឹកប្រាក់ត្រលប់មកវិញចំនួន ១០ ដុល្លារអាមេរិក សម្រាប់ការទូទាត់ក្នុងស្រុកសរុបអប្បបរមា ១០០ដុល្លារអាមេរិក ក្នុងអំឡុងពេលផ្ដល់ជូន (មួយ ឬច្រើនប្រតិបត្តិការ)។
- សម្រាប់បណ្ណឥណទាន៖ រាល់ការចំណាយរបស់បណ្ណបន្ថែមនឹងត្រូវរួមបញ្ចូលជាមួយបណ្ណចម្បង
- សម្រាប់បណ្ណឥណពន្ធ៖ រាល់ការចំណាយនឹងរាប់បញ្ចូលក្រោមឈ្មោះគណនីចម្បង
- ទឹកប្រាក់ត្រលប់មកវិញសម្រាប់អតិថិជន ២០០ នាក់ ដំបូង ហើយធ្វើឡើងតាមគោលការណ៍ “មកមុន បានមុន”
- ចំនួនទឹកប្រាក់ត្រលប់មកវិញនឹងត្រូវបញ្ចូលទៅក្នុងគណនីបណ្ណរបស់អតិថិជននាចុងខែបន្ទាប់
- គណនីបណ្ណរបស់អតិថិជនត្រូវតែដំណើរការនៅពេលធនាគារធ្វើការបញ្ចូលទឹកប្រាក់ត្រលប់មកវិញ
- ខ្លឹមសារនៃខចែង និងលក្ខខណ្ឌជាភាសាអង់គេ្លសនឹងត្រូវយកជាអាទិភាព ប្រសិនបើខ្លឹមសារជាភាសាខ្មែរ ខុសពីភាសាអង់គ្លេស
- ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ ផ្លាស់ប្ដូរ លុបចោល ឬបន្ថែមខ និងលក្ខខណ្ឌណាមួយ ដោយមិនបាច់ជម្រាបដំណឹងជាមុន។