គណនីមូលប្បទានបត្រផ្ទាល់ខ្លួន

ប្រសិនបើលោកអ្នកធ្វើប្រតិបត្តិការញឹកញាប់ ហើយចង់បានជម្រើសទូទាត់ប្រាក់ដែលមានភាពបត់បែន គណនីមូលប្បទានបត្រផ្ទាល់ខ្លួន របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាជម្រើសល្អសម្រាប់លោកអ្នក។

លក្ខណៈពិសេស និងអត្ថប្រយោជន៍

  • ជម្រើសគណនីជាខ្មែររៀល ឬដុល្លារអាមេរិក
  • ទទួលបានបណ្ណឥណពន្ធវីសាដែលអាចប្រើប្រាស់បានទូទាំងពិភពលោក*
  • ធ្វើប្រតិបត្តិការជាមួយបណ្តាញម៉ាស៊ីនATM ទូទាំងប្រទេស
  • ឥតគិតថ្លៃសម្រាប់សេវាធនាគារតាមប្រព័ន្ធអុីនធឺណិត និងសេវាធនាគារតាមទូរសព្ទដៃ
  • ឥតគិតថ្លៃសម្រាប់ការផ្ទេរប្រាក់ទៅកាន់គណនីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដទៃទៀត
  • ឥតគិតថ្លៃសម្រាប់ការទទួលប្រាក់ពីធនាគារដទៃក្នុងស្រុក
  • ឥតគិតថ្លៃសម្រាប់ការកំណត់សេវាបញ្ជាអចិន្រ្តៃយ៍(តាមពេលទៀងទាត់ ឬការទូទាត់ស្វ័យប្រវត្តិ)
  • ឥតដែនកំណត់សម្រាប់ប្រតិបត្តិការធនាគារ​ ជេ ត្រាស់ រ៉ូយ៉ាល់
  • កំណត់ឈ្មោះគណនីដោយខ្លួនឯងតាមរយៈសេវាធនាគារតាមអុីនធឺណិត និងសេវាធនាគារតាមទូរសព្ទដៃ
  • ងាយស្រួលក្នុងការទូទាត់ចំនួនទឹកប្រាក់ច្រើន ជាមួយសៀវភៅមូលប្បទានបត្រ

*មានផ្ដល់ជូនតាមការស្នើសុំ

អត្រាការប្រាក់ និងកម្រៃសេវាផ្សេងៗ

កម្រៃសេវាប្រចាំខែ
  • 3 ដុល្លារអាមេរិក ឬ 2,000 រៀល សម្រាប់សមតុល្យជាមធ្យម < 500 ដុល្លារអាមេរិក
  • 1 ដុល្លារអាមេរិក ឬ 4,000 រៀល សម្រាប់សមតុល្យជាមធ្យម 500 ដុល្លារអាមេរិក
  • ឥតគិតថ្លៃសម្រាប់សមតុល្យជាមធ្យមច្រើនជាង > 5,000 ដុល្លារអាមេរិក
កម្រៃសេវាគណនីគ្មានប្រតិបត្តិការឥតគិតថ្លៃ
កម្រៃសេវាប្រតិបត្តិការដកប្រាក់
  • 0.5 ដុល្លារអាមេរិក ឬ 2,000 រៀលបន្ថែមក្នុងមួយប្រតិបត្តិការ  សម្រាប់សមតុល្យជាមធ្យមប្រចាំខែ < 500 ដុល្លារអាមេរិក
  • 1 ដុល្លារអាមេរិក ឬ 4,000 រៀលក្នុងមួយប្រតិបត្តិការ ប្រសិនបើចំនួនប្រតិបត្តិការដកប្រាក់សរុបលើសពី​8 ដងក្នុងមួយខែ
ស្នើសុំបិទគណនីមុនកាលកំណត់20 ដុល្លារអាមេរិក ឬ 80,000 រៀល

លក្ខខណ្ឌបើកគណនី

ដើម្បីបើកគណនី សូមអញ្ជើញមកកាន់សាខាធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលនៅជិតលោកអ្នកបំផុត និងជួបជាមួយបុគ្គលិកធនាគារដែលមានភាពរួសរាយរាក់ទាក់ ដោយភ្ជាប់មកជាមួយនូវ៖

  • អត្តសញ្ញាណប័ណ្ណ​ ឬ​ឯកសារសម្គាល់ខ្លួនដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច ឬលិខិតឆ្លងដែន​ និងលិខិតអនុញ្ញាតការងារ (សម្រាប់ជនបរទេស)
  • សមតុល្យនៃការបើកគណនីដំបូង1,000 ដុល្លារអាមេរិក ឬ 4,000,000 រៀល
  • រក្សាសមតុល្យជាមធ្យមប្រចាំខែក្នុងគណនីចំនួន​ 500 ដុល្លារអាមេរិក ឬ 2,000,000​ រៀល

ឯកសារយោង