គណនី Premier

រីករាយជាមួយសេវាកម្មឯកសិទ្ធិ ជាមួយនឹងដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពបត់បែន

គណនី Premier របស់យើង គឺជាគណនីប្រតិបត្តិការប្រចាំថ្ងៃជាមួយអត្រាការប្រាក់ សម្រាប់អតិថិជនជាន់ខ្ពស់។

អត្ថប្រយោជន៍

ផាសុកភាព & ភាពងាយស្រួល

ផាសុកភាព & ភាពងាយស្រួល

ផាសុកភាព & ភាពងាយស្រួល

រីករាយនឹងការប្រើប្រាស់បន្ទប់រង់ចាំ Premier របស់យើងនៅសាខាធនាគាររបស់យើង ដែលមានកន្លែងអង្គុយដ៏មានផាសុកភាព ធំទូលាយ ពុំចាំបាច់តម្រង់ជួរ មានផ្តល់ជូនភេសជ្ជៈ និង WiFi ឥតគិតថ្លៃ។

សេវាកម្មអាទិភាព

សេវាកម្មអាទិភាព

សេវាកម្មអាទិភាព

ទទួលបានការផ្តល់ជូនផ្តាច់មុខ ការបញ្ចុះតម្លៃ និងទទួលបានបណ្ណឥណពន្ធ Visa Premier និងបណ្ណឥណទានវីសាផ្លាទីនៀមរបស់យើង។

ពោរពេញដោយភាពបត់បែន

ពោរពេញដោយភាពបត់បែន

ពោរពេញដោយភាពបត់បែន

ធ្វើប្រតិបត្តិការតាមតម្រូវការរបស់លោកអ្នក។ គ្រប់គ្រងសាច់ប្រាក់របស់អ្នកប្រកបដោយភាពងាយស្រួលតាមរយៈ សេវាធនាគារតាមអ៊ីនធឺណិត និងតាមទូរសព្ទដៃ សៀវភៅមូលប្បទានប័ត្រ និងមានការគាំទ្រពីប្រធានផ្នែកទំនាក់ទំនងរបស់អ្នក។

លក្ខណៈពិសេសនៃគណនី

បរិយាយ

ដុល្លារអាមេរិក

ខ្មែររៀល

សមតុល្យអប្បបរមាសម្រាប់បើកគណនី25,000 ដុល្លារអាមេរិក20 លានរៀល (តម្លៃស្មើ ឬប្រហាក់ប្រហែល 5,000 ដុល្លារអាមេរិក)
សមតុល្យជាមធ្យមប្រចាំខែ5,000 ដុល្លារអាមេរិកមិនតម្រូវ
កម្រៃសេវាក្រោមសមតុល្យជាមធ្យមប្រចាំខែ25​ ដុល្លារអាមេរិក/ខែឥតគិតថ្លៃ
អត្រាការប្រាក់ប្រចាំឆ្នាំ0.10%

<​ 20 លានរៀល =1.50%

≥ 20​​ លានរៀល =2.75%

កម្រៃសេវាប្រចាំខែឥតគិតថ្លៃឥតគិតថ្លៃ
កម្រៃសេវាគណនីគ្មានប្រតិបត្តិការឥតគិតថ្លៃឥតគិតថ្លៃ
កម្រៃស្នើសុំបិទគណនីមុនកាលកំណត់ (<6ខែ) 20 ដុល្លារអាមេរិក80,000 រៀល​ (តម្លៃស្មើ ឬប្រហាក់ប្រហែល 20 ដុល្លារអាមេរិក)
ប្រតិបត្តិការដកប្រាក់ឥតដែនកំណត់ឥតដែនកំណត់

*ចំណាំ: ដើម្បីទទួលបានអត្ថប្រយោជន៍ពីគណនី KHR PREMIER អតិថិជនតម្រូវឱ្យបើក ឬមានគណនី ​ USD PREMIER  ឬគណនី Premier Savings Plus ជាមុនសិន ។

ដំណើរការបើកគណនី USD Premier

ជំហានទី 1

សូមអញ្ជើញមកកាន់សាខាធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលនៅជិតលោកអ្នកបំផុត និងពិភាក្សាជាមួយនឹងប្រធានផ្នែកទំនាក់ទំនងដែលមានភាពរួសរាយរាក់ទាក់របស់យើង ដែលនៅប្រចាំការនៅទីនោះ។

ជំហានទី 2

បំពេញទម្រង់ពាក្យស្នើសុំគណនីធនាគារ  ជេ ត្រាស់ រ៉ូយ៉ាល់ នៅតាមសាខា។

ជំហានទី 3

ដាក់ប្រាក់តម្កល់អប្បបរមាដំបូង 25,000 ដុល្លារអាមេរិក (និងសមតុល្យអប្បបរមារក្សាទុកគណនីចំនួន 5,000ដុល្លារអាមេរិក)។

ជំហានទី 4

បង្ហាញឯកសារអត្តសញ្ញាណមានសុពលភាព៖ អត្តសញ្ញាណសញ្ជាតិរបស់អ្នក ឬលិខិតឆ្លងដែន។*

ឯកសារយោង