អតិថិជនទាំងអស់ជាទីគោរព!
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់អំពីបច្ចុប្បន្នភាព និងការផ្លាស់ប្ដូរលើកម្មវិធីទូរសព្ទដៃ Dragon Pass (ប្រព័ន្ធដៃគូរបស់ធនាគារ) ដើម្បីបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពនៃការប្រើប្រាស់ ឱ្យបានជ្រាបថា៖
• សមតុល្យសម្រាប់ការប្រើប្រាស់បន្ទប់ VIP នៅអាកាសយានដ្ឋានក្រោមលេខសម្គាល់ Dragon Pass បច្ចុប្បន្ន ដែលនៅសល់នឹងត្រូវបានលុបចោល និងមិនបន្តថ្មីចាប់ពីខែមីនា ឆ្នាំ២០២៥តទៅ។
• អតិថិជនដែលជា ម្ចាស់បណ្ណឥណទានវីសាផ្លាទីនីម នឹងទទួលបានលេខសម្គាល់ Dragon Pass ថ្មី (ប្រើប្រាស់បានសម្រាប់មនុស្ស២នាក់ ក្នុងមួយលើក) ដើម្បីសម្រាករង់ចាំក្នុងបន្ទប់ VIP នៅអាកាសយានដ្ឋាននានាទូទាំងពិភពលោក។
• ដើម្បីទទួលបានលេខសម្គាល់ Dragon Pass ថ្មី សូមលោកអ្នកដែលជាម្ចាស់បណ្ណមេត្តាទាក់ទងមកកាន់ក្រុមការងារផ្នែកបម្រើសេវាកម្មអតិថិជន ២៤/៧ តាមរយៈលេខទូរសព្ទ 023 999 000 ឬ ប្រធានផ្នែកទំនាក់ទំនងរបស់លោកអ្នក។
សូមអតិថិជនដែលជា ម្ចាស់បណ្ណឥណទានវីសាផ្លាទីនីម ធ្វើការស្នើសុំ លេខសម្គាល់ Dragon Pass ថ្មី ឱ្យបានមុនពេលហោះហើរដើម្បីសម្រួលដល់ការធ្វើដំណើរ និងជៀសវៀងភាពរអាក់រអួលអំឡុងពេលរង់ចាំ។ ក្រុមការងាររបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់នឹងរង់ចាំសម្របសម្រួលជូនលោកអ្នក។
យើងខ្ញុំសូមអភ័យទោសចំពោះភាពរអាក់រអួល និងការរំខាននានាកន្លងមកដែលកើតមានឡើង ជាពិសេសលើផែនការធ្វើដំណើរកម្សាន្តរបស់លោកអ្នក។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅតែប្ដេជ្ញាបន្តពង្រឹងបទពិសោធ Dragon Pass របស់លោកអ្នកឱ្យកាន់តែប្រសើរ។
សូមអរគុណចំពោះការយោគយល់របស់លោកអ្នក។
 
                 English
                        English
                     日本語
                        日本語
                     
                            
                    