គ្រប់ប្រភេទប្រតិបត្តិការទាំងអស់ នឹងនាំឱ្យលោកអ្នកមានឱកាសឈ្នះកាន់តែច្រើន។ មិនថា ធ្វើការទូទាត់ប្រចាំថ្ងៃ បង់វិក្កយបត្រប្រចាំខែ ឬបញ្ចូលលុយទូរសព្ទ ប្រតិបត្តិការនីមួយៗ របស់លោកអ្នកនឹងទទួលបានសន្លឹកឆ្នោតសម្រាប់ចាប់រង្វាន់ - ប្រតិបត្តិការកាន់តែច្រើន ឱកាសឈ្នះក៏កាន់តែច្រើន។
រង្វាន់រួមមាន៖
| រង្វាន់ទឹកប្រាក់ប្រចាំខែ | ចំនួនរង្វាន់ |
|---|---|
|
|
រង្វាន់ធំ | ចំនួនរង្វាន់ |
|---|---|
|
|
ការផ្ដល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី០៩ ខែមេសា រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងផ្នែកបម្រើសេវាកម្មអតិថិជនតាមរយៈ Live Chat ឬ 011 999 003 / 015 999 074 / 023 999 000។
ខចែង និងលក្ខខណ្ឌ
- ផ្ដល់ជូនសម្រាប់អតិថិជនធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចាស់ និងថ្មី ដែលធ្វើប្រត្តិបត្តិការគ្រប់ប្រភេទតាមរយៈកម្មវិធីទូរសព្ទ JTR Mobile
- ប្រភេទប្រត្តិបត្តិការផ្សេងៗគ្នាដែលធ្វើឡើងតាមរយៈ JTR Mobile នឹងទទួលបានចំនួនសន្លឹកឆ្នោតផ្សេងគ្នា
ប្រភេទប្រត្តិបត្តិការ | ចំនួនសន្លឹកឆ្នោត | ផ្សេងៗ |
|---|---|---|
ទូទាត់វិក្កយបត្រ | ៣ សន្លឹក/មួយប្រតិបត្តិការ | គ្រប់ប្រភេទប្រតិបត្តិការ ក្នុងមុខងារ “ទូទាត់” រួមមាន វិក្កយបត្រភ្លើង បញ្ចូលលុយទូរសព្ទ សប្បុរសធម៌ និងការបរិច្ចាគ វិក្កយបត្របណ្ណឥណទាន វិក្កយបត្រសាលា -ល- |
ទូទាត់តាមរយៈ KHQR និង ប្រតិបត្តិការផ្សេងៗ | ១ សន្លឹក/មួយប្រតិបត្តិការ | ទូទាត់តាមរយៈ KHQR ទៅគ្រប់ធនាគារ និងប្រតិបត្តិការផ្សេងៗ |
- ចំនួនសន្លឹកឆ្នោតសរុប នឹងគណនាប្រចាំខែនីមួយៗ និងមិនរាប់បញ្ចូលនៅខែបន្ទាប់ឡើយ។ ប៉ុន្តែចំនួនសន្លឹកឆ្នោតសរុបនឹងគណនាជូនចាប់ពីថ្ងៃទី ៩ មេសា ដល់ ៣០ មិថុនា សម្រាប់ការចាប់ឆ្នោតរង្វាន់ធំ
- អតិថិជនម្នាក់ អាចឈ្នះរង្វាន់តែមួយប៉ុណ្ណោះ ក្នុងខែនីមួយៗ ប៉ុន្តែអតិថិជនដែលឈ្នះពីខែនីមួយៗអាចជាអ្នកឈ្នះរង្វាន់ធំផងដែរ
- រង្វាន់ទាំងអស់មិនអាចដោះដូរបានឡើយ
- អ្នកឈ្នះ នឹងត្រូវបានកំណត់តាមរយៈការចាប់ឆ្នោតអេឡិចត្រូនិក តាមកាលបរិច្ឆេទកំណត់ដោយធនាគារ នៅខែឧសភា មិថុនា និងកក្កដា ឆ្នាំ២០២៦
- ការប្រគល់ជូនរង្វាន់៖
- រង្វាន់ទឺកប្រាក់ប្រចាំខែ៖ នឹងត្រូវបញ្ចូលទៅក្នុងគណនីប្រាក់រៀលរបស់អតិថិជននាចុងខែបន្ទាប់ក្នុងរយៈពេល១៥ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពី ធនាគារបញ្ចប់ដំណើរការចាប់ឆ្នោត ផ្ទៀងផ្ទាត់ និងប្រកាសឈ្មោះអ្នកឈ្នះ។ គណនីរបស់អតិថិជនត្រូវតែដំណើរការ នៅពេលធនាគារធ្វើការបញ្ចូលទឹកប្រាក់រង្វាន់។
- រង្វាន់ធំ៖ ធនាគារនឹងទាក់ទងទៅអ្នកឈ្នះក្នុងរយៈពេល១៥ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពី ធនាគារបញ្ចប់ដំណើរការចាប់ឆ្នោត។ អ្នកឈ្នះត្រូវមកទទួលរង្វាន់ក្នុងរយៈពេល១៥ថ្ងៃ បន្ទាប់ពីធនាគារបានទាក់ទងទៅរួច។ប្រសិនបើអ្នកឈ្នះមិនអញ្ជើញមកទទួលរង្វាន់តាមពេលដែលបានកំណត់ ក្រុមការងារនឹងស្វែងរកអ្នកឈ្នះថ្មី មកជំនួស។ ធនាគារនឹងមិនតម្រូវឱ្យអតិថិជនធ្វើការទូទាត់ ឬដាក់ប្រាក់ ដើម្បីទទួលបានរង្វាន់ក្រោមយុទ្ធនាការនេះទេ។
- តាមរយៈការចូលរួមក្នុងការផ្តល់ជូននេះ អ្នកឈ្នះទាំងអស់ នឹងតម្រូវចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយដោយស្វ័យប្រវត្តិ ដោយរូបភាព ឈ្មោះ ទីកន្លែងស្នាក់នៅបច្ចុប្បន្ន អាចនឹងត្រូវបង្ហាញជាសាធារណៈ
- បុគ្គលិករបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មិនត្រូវបានរាប់បញ្ចូល
- ខ្លឹមសារនៃខចែង និងលក្ខខណ្ឌជាភាសាអង់គេ្លសនឹងត្រូវយកជាអាទិភាព ប្រសិនបើខ្លឹមសារជាភាសាខ្មែរ ខុសពីភាសាអង់គ្លេស
- ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ រក្សាសិទិ្ធតាមឆន្ទានុសិទិ្ធរបស់ខ្លួនក្នុងការបញ្ចប់ ផ្លាស់ប្ដូរ លុបចោល ឬបន្ថែម ខ និងលក្ខខណ្ឌណាមួយដោយមិនជម្រាបដំណឹងជាមុន។