ធនាគារ J Trust Royal បានចាប់ផ្ដើមប្រតិបត្តិការក្នុងប្រទេសកម្ពុជានៅក្នុងខែសីហា ឆ្នាំ2019 ក្រោយពីបានទិញយកភាគហ៊ុនមួយចំណែកធំពីអតីតធនាគារ ANZ Royal។
ធនាគារ J Trust Royal គឺជាក្រុមហ៊ុនរួមទុន (joint venture) រវាង J Trust ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុនដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុនធំបំផុតមួយនៅកម្ពុជា។
អនាគតហិរញ្ញវត្ថុត្រចះត្រចង់
យើងមានបំណងឱ្យ J Trust Royal រីកចម្រើន និងវិនិយោគលើផលិតផល និងសេវាកម្មដែលធ្វើសេវាកម្មធនាគារកាន់តែមានភាពងាយស្រួលជាងមុន។ យើងបានប្ដូរឈ្មោះ ប៉ុន្តែ មុខមាត់ដែលមានភាពរុះរាយរាក់ទាក់នៅតែរក្សាដដែល និងផ្ដល់តម្លៃដល់អតិថិជនរបស់ជាប់យើងជានិច្ច។
យើងនឹងផ្ដល់សេវាលំដាប់ពិភពលោក និងពង្រឹងលើកេរ្តិ៍ដំណែលបង្កើតថ្មី និងទំនើបកម្មសេវាកម្មធនាគារដ៏មានមោទនភាពនៅកម្ពុជា (នៅពេលធនាគារ ANZ Royal បានបើកដំណើរការនៅឆ្នាំ2005 ធនាគារបានធ្វើការផ្លាស់ប្ដូរសេវាកម្មហិរញ្ញវត្ថុទាំងស្រុងនៅក្នុងប្រទេស ដោយសារតែធនាគារនេះបានគឺជាធនាគារដំបូងបង្អស់ដែលបើកឱ្យប្រើប្រាស់ម៉ាស៊ីន ATM កាតឥណទាន និងសេវាកម្មតាមអ៊ីនធឺណិតផ្សេងៗ)។
យើងបានដាក់ឱ្យប្រើប្រាស់សេវាធនាគារតាមអ៊ីនធឺណិតថ្មី និងល្អជាងមុន កម្មវិធីសេវាកម្មធនាគារតាមទូរសព្ទ (JTM Mobile) និងពិនិត្យមើលកម្មវិធីគ្រប់គ្រងសាច់ប្រាក់តាមអ៊ីនធឺណិតសម្រាប់អតិថិជនសាជីវកម្ម (JTR Connect)។ ហើយដោយមានកំណើន និងការកែលម្អកាន់តែច្រើនកំពុងដំណើរការ យើងដឹងថា ហិរញ្ញវត្ថុទៅថ្ងៃអនាគតនឹងកាន់តែល្អប្រសើរសម្រាប់អតិថិជនរបស់ធនាគារ J Trust Royal។
សេវាប្រចាំថ្ងៃ
យើងផ្ដល់ជូនគណនី ផលិតផល និងសេវាកម្មជាច្រើន ដើម្បីជួយអ្នកគ្រប់គ្រងប្រាក់របស់លោកអ្នក។
ស្វែងយល់បន្ថែមសេវាកម្មធនាគារ Premier
យើងមានមោទភាពចំពោះខ្លួនឯងលើទំនាក់ទំនងដែលគួរឱ្យទុកចិត្ត និងដំណោះស្រាយហិរញ្ញវត្ថុដែលគួរឱ្យជឿជាក់របស់យើងដែលផ្ដល់ជូនអតិថិជនដ៏មានគុណតម្លៃខ្ពស់របស់យើង។
ស្វែងយល់បន្ថែមសេវាកម្មធនាគារសម្រាប់សាជីវកម្ម
យើងរៀបចំរចនាសម្ព័ន្ធ និងផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុអាជីវកម្មគ្រប់ជ្រុងជ្រោយ ដើម្បីបំពេញតាមឧត្តមប្រយោជន៍ និងតម្រូវការដាច់ដោយឡែករបស់អតិថិជន។
ស្វែងយល់បន្ថែមស្វែងយល់បន្ថែមអំពី J Trust
ក្រៅពីមានការិយាល័យកណ្ដាលនៅទីក្រុងតូក្យូហើយ ធនាគារ J Trust មានប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសចំនួនប្រាំផ្សេងទៀត រួមទាំងប្រតិបត្តិការធនាគារនៅក្នុងប្រទេសកូរ៉េខាងត្បូង និងឥណ្ឌូនេស៊ីផងដែរ។
នៅរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ J Trust បានរីកលូតលាស់យ៉ាងឆាប់រហ័សផ្នែកសេវាកម្មហិរញ្ញវត្ថុតាមរយៈការទិញយកភាគហ៊ុន។ អាស៊ីអាគ្នេយ៍រួមទាំងប្រទេសកម្ពុជាផងដែរ គឺជាទីផ្សារស្នូលសំខាន់សម្រាប់ J Trust ហើយនៅឆ្នាំ2012 និង 2014 J Trust បានប្រកាសទិញយកអាជីវកម្មធនាគារនៅក្នុងប្រទេសកូរ៉េខាងត្បូង និងឥណ្ឌូនេស៊ីមួយចំនួនទៀតផងដែរ។
J Trust មាន ភាគហ៊ុនចំនួន 55% នៅក្នុង J Trust Royal ហើយទស្សនៈសាជីវកម្មសកលរបស់ក្រុមហ៊ុននេះ បង្ហាញពីការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការសម្រេចឱ្យបានកំណើនអាជីវកម្មប្រកបដោយចីរភាពសម្រាប់ធនាគារ J Trust Royal ដើម្បីសម្រេចបានសក្ដានុពលពេញលេញរបស់ខ្លួន៖
"សម្រាប់អតិថិជន ភាគហ៊ុនិក និងខ្លួនយើងផ្ទាល់ យើងបន្តការខិតខំប្រឹងប្រែងដើម្បីឆ្លើយតបឱ្យបានឆាប់រហ័សក្នុងការកែប្រែស្ថានភាព និងប្រកួតប្រជែង ដើម្បីបង្កើតអនាគតដ៏ល្អសម្រាប់ពិភពលោក។
ស្វែងយល់បន្ថែមអំពីក្រុមហ៊ុន Royal Group
ក្រុមហ៊ុន Royal Group គឺជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ធំនៅកម្ពុជា និងមានភាគហ៊ុនចំនួន 45% នៅធនាគារ J Trust Royal។
ក្រុមហ៊ុននេះផ្ដោតសំខាន់ទៅលើការនាំយកការវិនិយោគដែលមានគុណភាពមកកាន់កម្ពុជា និងផ្ដល់ជូនវិនិយោគិននូវកម្មវិធីដើម្បីដំណើរការប្រតិបត្តិការទទួលបានប្រាក់ចំណេញ និងប្រកបដោយភាពជោគជ័យ។ ក្រុមហ៊ុន Royal Group ធ្លាប់ជាក្រុមហ៊ុនសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាអស់រយៈពេលជាងពីរទសវត្សរ៍ដែលបានទាក់ទាញវិនិយោគិនបរទេស និងកសាងអ្នកដឹកនាំទីផ្សារនៅគ្រប់វិស័យនៃឧស្សាហកម្ម។
ក្រុមហ៊ុននេះត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអាជីវកម្មចម្រុះ និងមានកម្លាំងចលករបំផុតនៅក្នុងប្រទេស។ ដោយបានបង្កើតជាក្រុមហ៊ុនគ្រប់គ្រងអាជីវកម្មបែបយុទ្ធសាស្រ្ត ក្រុមហ៊ុននេះរក្សាបានអត្ថប្រយោជន៍ក្នុងវិស័យជាច្រើនរួមមានវិស័យទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ សេវាកម្មធនាគារ ធានារ៉ាប់រង រមណីយដ្ឋាន វិស័យអប់រំ អចលនទ្រព្យ ការជួញដូរ និងកសិកម្មជាដើម។
Key Milestones
2022 |
|
2019 |
|
2015 |
|
2014 |
|
2013 |
|
2012 |
|
2010 |
|
2009 |
|
2008 |
|
2005 |
|
2005 |
|
November 2004 |
|
ទូរសព្ទមកយើងខ្ញុំ
ផ្នែកទំនាក់ទំនងអតិថិជនបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ។ ទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖ +855 (0) 23 999 000
ទំនាក់ទំនងមកយើងខ្ញុំផ្ញើសារមកកាន់យើងខ្ញុំ
សូមផ្ញើសំណួររបស់អ្នកមកកាន់យើងខ្ញុំ ដោយគ្រាន់តែបំពេញពាក្យស្នើសុំធម្មតានៅលើអ៊ីនធឺណិត។
ពាក្យស្នើសុំសំណួរតាមអ៊ីនធឺណិតអញ្ជើញមកកាន់កន្លែងយើងខ្ញុំ
សូមទំនាក់ទំនងមកកាន់ធនាគារិកបុគ្គលនៅតាមសាខាធនាគារដែលនៅជិតលោកអ្នកបំផុត
ស្វែងរកយើងខ្ញុំ