សញ្ញាប័ណ្ណ និងលិខិតធានា
បង្ហាញថា លោកអ្នកអាចបំពេញកិច្ចសន្យាមួយដោយប្រើសញ្ញាប័ណ្ណ និងលិខិតធានា
ផលិតផលលិខិតធានាធនាគារJ Trust Royal ត្រូវបានបង្កើតឡើងដើម្បីបំពេញតាមតម្រូវការរបស់លោកអ្នកគ្រប់ស្ថានការណ៍ទាំងអស់ ។
យើងផ្ដល់ជូនលិខិតធានាហិរញ្ញវត្ថុ សញ្ញាប័ណ្ណដេញថ្លៃ សញ្ញាប័ណ្ណបំពេញការងារ សញ្ញាប័ណ្ណសម្រាប់ការទូទាត់មុន។
ផលិតផលលិខិតធានារបស់យើង៖
លិខិតធានាហិរញ្ញវត្ថុគឺជាកិច្ចព្រមព្រៀងដោយធនាគារ J Trust Royal ក្នុងការទូទាត់ប្រាក់ក្នុងចំនួនជាក់លាក់ណាមួយទៅឱ្យភាគីទីបី (អ្នកទទួលខុសត្រូវ) ជំនួសឱ្យអតិថិជន។ ការអនុវត្តបែបនេះអាចឱ្យអតិថិជនយើងចុះកិច្ចសន្យាហិរញ្ញវត្ថុដោយមិនចាំបាច់ត្រូវការចំណាយសាច់ប្រាក់ (ឬទ្រព្យធានា) ដើម្បីបំពេញតាមលក្ខខណ្ឌដែលចែងក្នុងកិច្ចសន្យាពាណិជ្ជកម្ម ឬកិច្ចសន្យាហិរញ្ញវត្ថុ។
នេះគឺជាការអនុវត្តការងារទូទៅនៅពេលដេញថ្លៃគម្រោងទុនបង្វិលធំៗសម្រាប់អ្នកស្នើសុំដេញថ្លៃដែលទទួលបានការគាំទ្រពីធនាគារ J Trust Royal អាចផ្ដល់សញ្ញាប័ណ្ណដេញថ្លៃដែលបង្ហាញពីសមត្ថភាពរបស់ក្រុមហ៊ុនដាក់ពាក្យក្នុងការបំពេញការងារដែលបានដេញថ្លៃនោះ។
គម្រោងទុនបង្វិលភាគច្រើនដែលដាក់ឱ្យអ្នកដេញថ្លៃ តម្រូវឱ្យអ្នកដេញថ្លៃដែលទទួលបានជោគជ័យដាក់សញ្ញាប័ណ្ណបំពេញការងារក្រោយពីទទួលបានកិច្ចសន្យា។ សញ្ញាប័ណ្ណបំពេញការងារគឺជាការបង្ហាញថា ក្រុមហ៊ុនដាក់ពាក្យមានជំនាញ និងសមត្ថភាពចាំបាច់ក្នុងការបំពេញការងារតម្រូវ និងអនុលោមតាមខ និងលក្ខខណ្ឌដែលបានឯកភាពគ្នានៅក្នុងកិច្ចសន្យា។ ធនាគារ J Trust Royal អាចជួយលោកអ្នកជាមួយតម្រូវការសញ្ញាប័ណ្ណបំពេញការងារនេះបាន។
ការទូទាត់ជាមុនគឺជាលក្ខណៈពិសេសទូទៅនៃកិច្ចសន្យានៅតាមវិស័យជាច្រើនផ្សេងៗ ជាពិសេសក្នុងវិស័យសំណង់។ សញ្ញាប័ណ្ណសម្រាប់ការទូទាត់ជាមុនដែលចេញដោយធនាគារ J Trust Royal គឺជាអ្នកធានាដែលថាការទូទាត់ជាមុនរបស់អ្នកទិញ/អតិថិជននឹងនឹងប្រគល់ត្រឡប់ទៅវិញ ប្រសិនបើអ្នកលក់/អ្នកម៉ៅការមិនបានបំពេញតាមកាតព្វកិច្ចរបស់ខ្លួនពាក់ព័ន្ធនឹងការប្រគល់ទំនិញ ឬសេវាកម្មជូនអ្នកទិញ/អតិថិជន។ ធនាគារ J Trust Royal អាចជួយលោកអ្នកបានជាមួយតម្រូវការទូទាត់ជាមុននេះ។