JTR Connect
A superior Internet Banking experience for our corporate clients.
យើងខ្ញុំសូមណែនាំលោកអ្នកអំពីបទពិសោធន៍ថ្មីនៃការធ្វើប្រតិបត្តិការធនាគារតាមប្រព័ន្ធឌីជីថលគឺ កម្មវិធី JTR Connect។
យើងយកចិត្តទុកដាក់លើតម្រូវសេវាធនាគារសម្រាប់តម្រូវការអាជីវកម្មរបស់លោកអ្នកជាមួយនឹងកម្មវិធីគ្រប់គ្រងសាច់ប្រាក់ (Cash Management) និងកម្មវិធីធ្វើប្រតិបត្តិធនាគារសម្រាប់ពាណិជ្ជកម្មជំនួញគ្រប់ជ្រុងជ្រោយ។
ខាងក្រោមនេះគឺជាលក្ខណៈពិសេសមួយចំនួនដែលធ្វើឱ្យប្រតិបត្តិការធនាគាររបស់លោកអ្នកកាន់តែមានភាពងាយស្រួល៖
សូមត្រួតពិនិត្យមើលការគ្រប់គ្រង Financial Position របស់លោកអ្នកនៅលើរបាយការណ៍សង្ខេបគណនី។
ធ្វើឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើនដោយប្រើ Trade Finance Solutions។
កម្ចីពាណិជ្ជកម្ម
ការដាក់ពាក្យស្នើសុំកម្ចីពាណិជ្ជកម្មមានភាពសាមញ្ញ និងងាយស្រួល។
ការគ្រប់គ្រងប្រចាំថ្ងៃ
បើកប្រាក់បៀវត្សរ៍បានយ៉ាងងាយដូចរាប់លេខ 1, 2, 3 អញ្ចឹង
ការគ្រប់គ្រងការជូនដំណឹង
ជ្រើសរើស Channel Email និង Channel Inbox នៅលើប្រតិបត្តិការហិរញ្ញវត្ថុ និងការផ្លាស់ប្ដូរដែលមានទាក់ទងជាមួយសុវត្ថិភាពរបស់លោកអ្នក។
រៀបចំផ្ទៃខាងក្រោយផ្ទាល់ (Canvas) របស់លោកអ្នក
បង្កើតកន្លែងការងារសមស្របផ្ទាល់របស់លោកអ្នកដោយប្រើកម្មវិធី និងប្លង់ជាច្រើន។
សូមស្វាគមន៍មកកាន់កម្មវិធី JTR Connect។ ក្នុងនាមជាអ្នកប្រើប្រាស់ថ្មីនៃសេវានេះ អ្វីដែលលោកអ្នកត្រូវធ្វើដើម្បីចូលប្រើកម្មវិធី JTR Connect នេះ គឺសម្រាប់លើកដំបូង គឺត្រូវបំពេញដំណើរការចុះឈ្មោះក្រោយពីចូលក្នុងកម្មវិធីរួច។
ត្រូវប្រាកដថា លោកអ្នកមាន “Corporate ID” និង “User ID” ដើម្បីអាចចូលប្រើបាន។ ប្រសិនបើលោកអ្នកមិនមានព័ត៌មាននេះទេ សូមទំនាក់ទំនងទៅកាន់ប្រធានផ្នែកទំនាក់ទំនងរបស់លោកអ្នកផ្ទាល់ ឬទំនាក់ទំនងទៅកាន់ផ្នែកទំនាក់ទំនងអតិថិជនតាមទូរសព្ទលេខ៖ 023 999 255 ឬអញ្ជើញទៅកាន់សាខាដែលនៅជិតលោកអ្នកបំផុត។
ដើម្បីចុះឈ្មោះ៖
បន្ទាប់មក លោកអ្នកអាចធ្វើការចូល៖
កម្មវិធី JTR Connect គឺជាកម្មវិធីគ្រប់គ្រងសាច់ប្រាក់ និងកម្មវិធីធ្វើប្រតិបត្តិធនាគារសម្រាប់ពាណិជ្ជកម្ម ជំនួញគ្រប់ជ្រុងជ្រោយដែលផ្ដល់បទពិសោធន៍ធ្វើប្រតិបត្តិការធនាគារតាមអ៊ីនធឺណិតយ៉ាងទំនើបសម្រាប់គ្រប់អតិថិជនសាជីវកម្ម និងអាជីវកម្មទាំងអស់របស់យើង។
កម្មវិធី JTR Connect ផ្ដល់លក្ខណៈពិសេសជាច្រើនដែលមានមុខងារសំខាន់ចំនួនបួន៖
ក្រៅពីស្ដង់ដារតួនាទីអ្នកបង្កើត និងអ្នកត្រួតពិនិត្យ កម្មវិធី JTR Connect គាំទ្រតួនាទីដែលអាចកំណត់ដោយផ្អែកលើលក្ខណៈជាច្រើនដូចជា៖
ដើម្បីប្រើកម្មវិធី JTR Connect សម្រាប់អាជីវកម្មរបស់លោកអ្នក ចាំបាច់លោកអ្នកត្រូវតែជាអតិថិជនធនាគារ។ លោកអ្នកអាចអញ្ជើញមកដាក់ពាក្យស្នើសុំបើកគណនីអាជីវកម្មបាននៅតាមសាខាធនាគារ J Trust Royal ឬទំនាក់ទំនងមកកាន់ផ្នែកទំនាក់ទំនងអតិថិជនរបស់យើងតាមរយៈលេខទូរសព្ទ៖ 023 999 000។
លោកអ្នកអាចចូលប្រើកម្មវិធី JTR Connect បានបីរបៀប៖
លោកអ្នកអាចចូលប្រើកម្មវិធី JTR Connect ដោយប្រើប្រូសើរអ៊ីនធឺណិតថ្មីណាមួយដូចជា Google Chrome, Internet Explorer និង FireFox ជាដើម។
OTP មកពីពាក្យថាលេខសម្ងាត់តែម្ដង (One-Time Password)។ លេខកូដនេះ គឺជាលេខកូដសុវត្ថិភាព 6 ខ្ទង់ដែលលោកអ្នកទទួលបានក្នុងទូរសព្ទដែលបានចុះឈ្មោះនៅធនាគារ។ នេះគឺជាវិធានការសុវត្ថិភាពបន្ថែមដើម្បីការពារលោកអ្នកនៅពេលដែលប្រើកម្មវិធី JTR Connect។ លេខកូដនេះគឺជាលេខកូដបណ្ដោះអាសន្នដែលនឹងត្រូវផុតកំណត់ក្នុងរយៈពេល 30 វិនាទីក្រោយពីលោកអ្នកទទួលបាន។
លោកអ្នកចាំបាច់ត្រូវប្រើ OTP សម្រាប់ដូចខាងក្រោម៖
OTP គឺជាការអនុវត្តផ្នែកសុវត្ថិភាពតាមឧស្សាហកម្មជាសកល។ លេខកូដនេះ ជាមធ្យោបាយមានសុវត្ថិភាពជាងគេបំផុតដើម្បីធានាការការពារគណនីធនាគារ និងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។ វាមានសារៈសំខាន់ដែលលោកអ្នកបន្ដចូលក្នុងលិខិតបញ្ជាក់អត្តសញ្ញាណ (credentials) ដូចជា Corporate ID, User ID លេខសម្ងាត់ និង OTP សម្ងាត់របស់លោកអ្នក។ ធនាគារសូមណែនាំថា លោកអ្នកមិនត្រូវចែករំលែកលេខកូដណាមួយឱ្យសមាជិកគ្រួសារ មិត្តភ័ក្តិ សហការី ឬបុគ្គលិកធនាគារឡើយ។
សូមចុចតំណភ្ជាប់ខាងក្រោមសម្រាប់សំណួរដែលសួរជាញឹកញាប់អំពីលេខកូដសម្ងាត់តែម្ដង (OTPs) បន្ថែម។
ទោះបីមានឯកសារទាំងអស់ត្រូវបានបំពេញនៅតាមសាខាយើងខ្ញុំក៏ដោយ ក៏យើងដឹងផងដែរថា វាមានប្រយោជន៍ដែលគួរដឹងពីអ្វីដែលរំពឹងទុកនោះមុនពេលលោកអ្នកអញ្ជើញមកដល់។ នេះគឺជាពាក្យស្នើសុំស្នើសុំ និងឯកសារពាក់ព័ន្ធផ្សេងទៀតដែលត្រូវប្រើដើម្បីស្នើសុំកាតឥណពន្ធវីសារ។ លោកអ្នកមិនចាំបាច់បំពេញពាក្យស្នើសុំស្នើសុំមុនពេលោកអ្នកអញ្ជើញមកដល់ទេ - បុគ្គលិកមានភាពរួសរាយរាក់ទាក់របស់យើងនៅរង់ចាំជួយលោកអ្នកនៅទីនោះជាស្រេច។