អាជីវកម្មធនាគារ
ជួយអាជីវកម្មរបស់អ្នកឱ្យរីកចម្រើន
យើងគាំទ្រចំពោះតម្រូវការប្រតិបត្តិការសេវាកម្មធនាគាររបស់អ្នក ហើយយើងខ្ញុំមានផែនការដែលគួរ
ឱ្យចាប់អារម្មណ៍ជាច្រើនសម្រាប់វិធីថ្មីៗដែលយើងខ្ញុំអាចជួយឱ្យអាជីវកម្មរបស់អ្នកមានការរីកចម្រើន និងលូតលាស់ទៅមុខបន្តទៀត។
គណនីប្រតិបត្តិការប្រចាំថ្ងៃជាប្រាក់រៀល ឬប្រាក់ដុល្លារអាមេរិកជាមួយនឹងឥនទានសៀវភៅមូលប្បទានបត្រ ការផ្ទេរប្រាក់នៅក្នុងស្រុកដោយឥតគិតថ្លៃទៅកាន់អតិថិជនផ្សេងទៀត របស់ធនាគារ J Trust Royal ការរៀបចំបើកប្រាក់ដោយស្វ័យប្រវត្តិដោយឥតគិតថ្លៃ និងការប្រើសេវាកម្មធនាគារតាមអ៊ីនធឺណិតដោយឥតគិតថ្លៃ។
តើអ្នកមានបុគ្គលិកច្រើនដែលត្រូវបើកប្រាក់បៀវត្សជូនជារៀងរាល់ខែមែនទេ? យើងខ្ញុំអាចជួយរៀបចំការបើកប្រាក់បៀវត្សជូនបុគ្គលិកជំនួសលោកអ្នកបានយ៉ាងងាយស្រួល តាមរយៈការការបើកប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក។
មិនថាអ្នកត្រូវការផ្ញើ ឬទទួលប្រាក់ពីអ្នកលក់នៅក្រៅប្រទេស ឬក្នុងប្រទេសក្ដី យើងខ្ញុំអាចជួយរៀបចំដំណើរការផ្ទេរប្រាក់របស់អ្នកបានយ៉ាងឆាប់រហ័ស។
សូមតាមដានអត្រាប្ដូររូបិយប័ណ្ណបរទេសបច្ចុប្បន្នរបស់យើងខ្ញុំ ហើយសូមទាក់ទងមកកាន់យើងខ្ញុំ ប្រសិនបើអ្នកមានតម្រូវការរូបិយប័ណ្ណបរទេស។
ទោះបីគណនីមូលប្បទានបត្រជំនួញរបស់អ្នកមានឥណទានសៀវភៅមូលប្បទានបត្រក្ដី លោកអ្នកប្រហែលជាអាចត្រូវការពេលវេលាមួយចំនួន នៅពេលអ្នកចង់បានមូលប្បទានបត្រជាឈ្មោះរបស់ធនាគារនោះ។
គ្រប់គ្រងប្រាក់របស់លោកអ្នកប្រកបដោយប្រសិទ្ធភាព និងងាយស្រួលជាមួយនឹងការប្រើប្រាស់កម្មវិធីគ្រប់គ្រងសាច់ប្រាក់រួមថ្មីមួយរបស់យើងខ្ញុំ រួមទាំងការទូទាត់ប្រាក់តាមកាលកំណត់យ៉ាងងាយស្រួលផងដែរ។
ផ្នែកទំនាក់ទំនងអតិថិជនបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ។ ទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖ +855 (0) 23 999 000
ទំនាក់ទំនងមកយើងខ្ញុំសូមផ្ញើសំណួររបស់អ្នកមកកាន់យើងខ្ញុំ ដោយគ្រាន់តែបំពេញពាក្យស្នើសុំធម្មតានៅលើអ៊ីនធឺណិត។
ពាក្យស្នើសុំសំណួរតាមអ៊ីនធឺណិតសូមទំនាក់ទំនងមកកាន់ធនាគារិកបុគ្គលនៅតាមសាខាធនាគារដែលនៅជិតលោកអ្នកបំផុត
ស្វែងរកយើងខ្ញុំគ្រប់កាតឥណពន្ធវីសារបស់ធនាគារ J Trust Royal ទាំងអស់របស់យើងសុទ្ធតែមានបង្កប់ប្រព័ន្ធ EMV-Dynamic ផ្ទៀងផ្ទាត់ទិន្នន័យជាមួ Smart Chip ដែលផ្ដល់សុវត្ថិភាពកម្រិតស្តង់ដារពិភពលោក។
យើងខ្ញុំមានប្រព័ន្ធត្រួតពិនិត្យតាមដានការលួចបន្លំជាប្រចាំ ដើម្បីកំណត់សកម្មភាពគួរឱ្យសង្ស័យ និងជួយទប់ស្កាត់មិនឱ្យមានការធ្វើប្រតិបត្តិការធនាគារដែលមិនមានការអនុញ្ញាតឡើយ។ សូមផ្ដល់ព័ត៌មានទំនាក់ទំនងថ្មីរបស់អ្នកមកឱ្យយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចធ្វើការទាក់ទងទៅកាន់អ្នកបានភ្លាមៗ ប្រសិនបើរកឃើញថាមានសកម្មភាពគួរសង្ស័យណាមួយកើតឡើង។
ស្របពេលដែលប្រព័ន្ធរបស់យើងខ្ញុំមានភាពសាមញ្ញក្នុងការប្រើប្រាស់ ឧបករណ៍សេវាកម្មធនាគារឌីជីថលរបស់យើងខ្ញុំក៏មានដាក់បញ្ចូលវិធានការសន្តិសុខជាច្រើនផងដែរ។ យើងខ្ញុំគ្រប់គ្រងបណ្ដាញសន្តិសុខ ប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុនលក់ដែលមានការអនុម័តជាមួយនឹងទម្លាប់ដាក់លេខកូដសុវត្ថិភាព និងធ្វើតេស្តការលួចចូលជាទៀងទាត់ដោយក្រុមហ៊ុនសន្ដិសុខភាគីទីបី ដើម្បីការពារអតិជនពីការវាយប្រហារដោយមេរោគកុំព្យូទ័រ។
សូមទូរសព្ទមកកាន់យើងខ្ញុំជាបន្ទាន់ ដើម្បីរាយការណ៍អំពីករណីបាត់កាត ឬកាតត្រូវបានគេលួច ឬភ្លេចនៅកន្លែងណាមួយ ឬលេខសម្ងាត់ត្រូវបានគេលួច។ យើងខ្ញុំអាចធ្វើការបិទជាបណ្ដោះអាសន្ន ឬលុបចោលជាអចិន្រ្តៃយ៍តែម្ដងចំពោះកាតដែលបានបាត់នោះ និងរៀបចំចេញកាតថ្មីឡើងវិញ។